Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវទេសចរដើរលេងកម្សាន្តក្នុងខេត្តពោធិ៍សាត់មានជាង៧ម៉ឺននាក់ រយៈពេល៣ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ

20-09-2020 09:39

(ពោធិ៍សាត់)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តពោធិ៍សាត់មានចំនួន ៧២,៣១២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ កើនឡើង ៤៣.៣២% ខណៈភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧៧នាក់ កើនឡើង ១៤៨%។

បើតាមលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិដែលមកលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២០នេះ៖
* ថ្ងៃទី១៦ ខែកញ្ញា មានចំនួន ៧,៣៩៤នាក់
* ថ្ងៃទី១៧ ខែកញ្ញា មានចំនួន ២,៧៦៤៨នាក់
* ថ្ងៃទី១៨ ខែកញ្ញា មានចំនួន ៣៧,២៧០នាក់។

លោកប្រធានមន្ទីរបានបន្ថែមថា ក្នុងចំណោមរមណីយដ្ឋានទាំងអស់មានរមណីយដ្ឋានចំនួន ៦កន្លែង ដែលមានភ្ញៀវច្រើនជាងគេគឺ៖
១៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង សរុបចំនួន ១៥,១២១នាក់
២៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិភ្នំនាគស សរុបចំនួន ១៣,០៤០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ១០នាក់
៣៖ រីសតតាលោសែនជ័យ សរុបចំនួន ៦,៣១៥នាក់
៤៖ រមណីយដ្ឋានទំនប់ឈើតោក សរុបចំនួន ៥,០៧៨នាក់
៥៖ បូជនីយយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង សរុបចំនួន ២,៧១៣នាក់
៦៖ រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច សរុបចំនួន ២,៣៩៦នាក់។

លោកបានបន្តថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរដែនដី និងប្រជាការពារភូមិតាមរមណីយដ្ឋាន និងភោជនីយដ្ឋានបានផ្សព្វផ្សាយអំពីវិធានការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕