(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារ ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង  លោក សួស អង្គារ៍ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ បាននាំថវិកាមូលនិធិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ១៤លាន ២សែនរៀលបានយកទៅចែកជូនស្រ្តីសំរាលកូន និងក្រុមគ្រួសារ អ្នកទទួលមរណភាព ប្រមាណ៧១នាក់ នៅក្នុងនៅក្នុងឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ក្នុងនោះ ក្នុងឃុំតាម៉ឺន មានមានស្រ្តីទើបសំរាលកូនមាន៣០នាក់ អ្នកមរណៈមាន៥នាក់ និងនៅឃុំអូរតាគីស្រ្តីសំរាលកូនមាន២៨នាក់ និងអ្នកមរណៈមាន៧នាក់។

លោក សួស អង្គារ៍ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារ ចុះជួយខេត្ត និងជាតំណាងរាស្រ្ត មណ្ឌលបាត់ដំបង ទៅជម្រាបជូន ប្រជាពលរដ្ឋផងដែរ។ លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និង ស្ថានភាពជីវភាពរស់នៅ របស់បងប្អូនជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់គណបក្ស គឺនៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារ គណបក្សចាំជួយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើងជានិច្ច»។

លោក បានផ្តាំផ្ញើដល់មាតាទាំងអស់ ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការរស់ នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមពេទ្យណែនាំ។

ស្ត្រីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ដែលទទួលបានថវិកាពីមូលនិធិ សម្តេចក្រឡាហោម ស ខេង តាមរយៈលោកប្រធាន បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលា ព្រមទាំង ថវិកា និង សម្ភារៈចែកជូន ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយណាឡើយ។ លោកបានបញ្ជាក់ផងដែរថា ថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង បានចែកជូនដល់ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។ ដោឡែកសម្រាប់ស្ត្រីសម្រាលកូនទាំង២ឃុំចំនួន ៥៨ នាក់ ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់បន្ថែម ដែលជារបស់ប្រើប្រាស់មាន៥មុខសម្រាប់ កូនង៉ាផងដែរ៕