Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ល្ងាចថ្ងៃអាទិត្យនេះ សម្តេចតេជោ បានចូលរួមហាត់ប្រាណជាមួយប្រជាពលរដ្ឋ និងយុវជន នៅសួនច្បារមុខព្រះបរមរាជវាំង និងមាត់ទន្លេ

31-01-2016 18:56

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះទៅពនិត្យ សួនច្បារសាធារណៈ និងបានចូលរួមហាត់កីឡា ជាមួយប្រជាពលរដ្ឋ និងយុវជនប្រកបដោយក្តីសប្បាយរីករាយ ជាទីបំផុត នាសួនច្បារមុខព្រះបរមរាជវាំង និងមាត់ទន្លេ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook Page ផ្លូវការរបស់សម្តេចថា «នៅល្ងាចថ្ងៃអាទិត្យនេះ ខ្ញុំបានចុះពិនិត្យសួនច្បារសាធារណៈ និងឃើញសកម្មភាពហាត់កីឡារបស់ប្រជាពលរដ្ឋ និងយុវជនយ៉ាងសប្បាយរីករាយ។ នៅម៉ោងនេះ ខ្ញុំកំពុងចូលរួមហាត់កីឡាជាមួយបងប្អូន ប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំង មាត់ទន្លេ។ ខ្ញុំបានបំពេញបំណងរបស់ខ្លួនខ្ញុំ ដែលចង់ចូលរួមហាត់ប្រាណជាមួយ ប្រជាពលរដ្ឋយូរមកហើយ និងបានបំពេញសំណូមពរពលរដ្ឋ ដែលបានសុំខ្ញុំអោយចូល រួមហាត់កីឡាជាមួយប្រជាពលរដ្ឋ។ ពិតជាសប្បាយ ដោយប្រទេសមានសន្តិភាព សូមចូលរួមជាមួយខ្ញុំការពារសន្តិភាព ទើបមានឱកាសហាត់ប្រាណតទៅទៀត»៕