(ពោធិ៍សាត់)៖ បុរសម្នាក់បានផឹកស្រាស្រវឹង គិតខ្លីចងកសម្លាប់ខ្លួន ដោយសារខឹង និងប្រពន្ធរបស់ខ្លួន សុំទៅធ្វើការនៅរោងចក្រ ដើម្បីបានប្រាក់ចំណូល យកមកផ្គត់ផ្គង់ នៅក្នុងគ្រួសារ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិពោធិ៍អង្រ្គង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ ពីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះដែលចងក-ធ្វើអត្តឃាតខ្លួនឯងនោះ មានឈ្មោះ ធួង ធាម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ, មានឈ្មោះ រត់ ឡោម ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន៣នាក់ ក្នុងបន្ទុករស់នៅក្នុងភូមិពោធិ៍អង្គ្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ បានសុំប្តីរបស់ខ្លួន ទៅធ្វើការនៅរោងចក្រ ដើម្បីបានប្រាក់ផ្គត់ផ្គង់ បន្ទុកក្នុងគ្រួសារ។ តែជាអកុសល្យមិននឹកស្មានថា ជនរងគ្រោះជាប្តី គិតខ្លីទៅផឹកស្រាស្រវឹង ហើយគិតខ្លីសម្រេចចិត្តចងក ធ្វើអត្តឃាត បន្សល់ទុកកូនតូចៗ៣នាក់ប្តី ឲ្យរស់នៅកំព្រាឪពុកបែបនេះឡើយ។

ក្រោយសមត្ថកិច្ចជំនាញ ចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចរាល់ បានដាក់ការសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្ថឃាតសម្លាប់ខ្លួនឯងប្រាកដមែន ហើយបានធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕