(ភ្នំពេញ)៖ កម្មវិធី «កំពូលតន្ត្រី KAP» នៅក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ ទស្សនិកជននឹងទទួលបាននូវភាពសប្បាយរីករាយ ជាមួយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាដូចជា លោក ហង្ស ឧត្ដមម៉ានី,​ កញ្ញា រ៉ាប៊ី និងក្រុមរាំពិសេសមកពីប្រទេសកូរ៉េ ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ។ ជាពិសេសទស្សនិកជន នឹងផ្ទុះសំណើចសប្បាយរីករាយជាមួយនឹងក្រុមកំប្លែង CBS ព្រមទាំងការសម្តែងទេពកោសល្យ និងសមត្ថភាពពិសេសៗជាច្រើនទៀត ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយជាមួយ «កំពូលតន្ត្រី KAP» នារាត្រីថ្ងៃអាទិត្យនេះ នៅស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ហើយទស្សនិកជនទាំងអស់ ក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់ ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នេះ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃ របស់លោក-អ្នកជាមួយ Fresh News TV៕