(សៀមរាប)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចកាំកុងត្រូល ខេត្តសៀមរាប ដឹកនាំដោយ លោក ជុំ ឌីវីរីស អនុប្រធានសាខាកាំកុងត្រូល នៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះត្រួតពិនិត្យទំនិញគ្មានគុណភាព នៅផ្សារចាស់ ខេត្តសៀមរាប ដើម្បីស្វែងរកសារធាតុគីមី នៅក្នុងអាហារ ។
សមត្ថកិច្ច បានឱ្យដឹងថា ការចុះប្រតិបត្តិការនេះ ជាបេសកកម្មត្រួតពិនិត្យទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទ ពិសេសទំនិញស្ករត្នោតដើម្បីរកសារធាតុគីមី soclium hydrocilfeef ដែលជាសារធាតុគីមីដែលគ្រោះថ្នាក់ សម្រាប់សុខភាពប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ សមត្ថកិច្ចកាំកុងត្រូល ក៏បានណែនាំពីការរងគ្រោះថ្នាក់ នៃសារធាតុគីមីដល់អាជីវករ នៅផ្សារចាស់ ខេត្តសៀមរាប ផងដែរ៕