(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ នាឱកាសថ្ងៃឈប់សម្រាកក្នុងពេលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារខេត្តសៀមរាប។
នាឱកាសនោះផងដែរ លោក ឆែម សាវុធ បានថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តយកចិត្តទុកដាក់អប់រំកែប្រែទណ្ឌិត និងការពាររក្សាសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។
លោកក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារខេត្តសៀមរាបទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់មួយចំនួនដូចជា៖
*ទី១៖ វិន័យ
*ទី២៖ ជំនាញ
*ទី៣៖ ថែរក្សាសុខភាព និងធ្វើអនាម័យ
*ទី៤៖ ការសាមគ្គីភាពផ្ទៃក្នុង និងការអភិវឌ្ឍ៕