(ព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំរួមមាន៖
* ឃុំព្រៃនប់ ចំនួន ១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់
* ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់)
* ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់
* ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់
* បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕