Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Tianjin Union Investment ចេញសេចក្តីថ្លែងការណ៍ជំទាស់ទៅនឹងការព្រមានដាក់ទណ្ឌកម្មរបស់អាមេរិក ហើយបញ្ជាក់៤ចំណុចដល់អាមេរិក (Video inside)

17-09-2020 08:46

(ភ្នំពេញ)៖ ក្រុមហ៊ុន Tianjin Union Investment Development Group Co.,ltd. របស់ប្រទេសចិន ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ក្រុមហ៊ុន យូញៀន គ្រុប វិនិយោគសាងសង់អភិវឌ្ឍន៍គម្រោងតារាសាគរប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ជំទាស់ទៅនឹងការព្រមានដាក់ទណ្ឌកម្មរបស់អាមេរិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានគូសបញ្ជាក់៤ចំណុច ដើម្បីបំភ្លឺដល់អាមេរិក និងសាធារណជនផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Tianjin Union Investment Development Group បានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើគម្រោងរបស់ក្រុមហ៊ុន Union Development Group នៅកម្ពុជា ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និងបទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ក្រុមហ៊ុន Tianjin Union Investment Development Group៖