(Top 10)៖ ជាធម្មតា នៅពេលដែលប្រមុខដឹកនាំនៃប្រទេសនីមួយៗធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស​ម្ដងៗ គឺតែងតែប្រើប្រាស់នូវយន្តហោះផ្ទាល់ខ្លួន ជាយន្តហោះរបស់ជាតិ ព្រោះវាមានសុវត្ថិភាព និងងាយស្រួល​ក្នុងការប្រើប្រាស់ ជាក់ស្ដែងដូចជា Air Force One ជាដើម។ តើលោកអ្នកមានដឹងទេថា យន្តហោះសម្រាប់ប្រមុ​ខ​​ដឹ​ក​នាំនៃប្រទេសណាមួយ មានតម្លៃថ្លៃជាងគេបំផុត?

ខាងក្រោមនេះគឺជាយន្តហោះសម្រាប់ប្រមុខដឹកនាំនៃប្រទេសទាំង១០ នៅជុំវិញពិភពលោក ដែលមានតម្លៃថ្លៃជាង​គេបំផុត៖

១០) Boeing 777-300ER របស់ប្រទេសបង់ក្លាដែស
ជាយន្តហោះមួយដែលត្រូវបានផលិតឡើងនៅឆ្នាំ២០១៤ មានតម្លៃ ២៦០លានដុល្លារអាមេរិក ជាយន្តហោះប្រភេទ​ម៉ាស៊ីន២។ នៅក្នុងយន្តហោះ ត្រូវបានបំពាន់នូវឧបករណ៍ទំនើបៗមួយចំនួន ដែលជាត្រូវការចាំបាច់របស់​​ប្រធានាធិបតី ជាពិសេសវាអាចហោះហើរទៅកាន់តំបន់មួយចំនួននៅអឺរ៉ុប ដោយមិនចាំបាញ់ចុះចត។

០៩) Airbus A340-600 របស់ប្រទេសហ៊្សកដានី
ជាមួយនឹងតម្លៃ ២៧៥លានដុល្លារអាមេរិក ត្រូវបានគេបញ្ជាក់ថា វាបានបញ្ចូលនូវបច្ចេកវិទ្យាទំនើរ​ជាច្រើន ដែល​ផ្ដល់សុវត្ថិភាពដល់ប្រមុខដឹកនាំនៃប្រទេសមួយនេះ។

០៨) Boeing 747-400 របស់ប្រទេសជប៉ុន
ជប៉ុនជាប្រទេសមួយដែលគិតគូ និងផ្ដល់តម្លៃដល់ធម្មតា និងភាពសាមញ្ញ ប៉ុន្តែសម្រាប់យន្តហោះរបស់ប្រមុខដឹក​នាំ​នៃប្រទេសមួយនេះវិញ មានតម្លៃរហូតដល់ ៣០០លានដុល្លារអាមេរិក។ Boeing 747-400 ត្រូវបានគេបញ្ជាក់​ថា មានសមត្ថភាពអាចរត់បាន ៩១៦គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង។

០៧) Boeing 747SP របស់ប្រទេសយេសមែន
Boeing 747SP ត្រូវបានផលិតឡើងតែជាង ៥០គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងមានតម្លៃ ៣០០លានដុល្លារ​អាមេរិក ដោយបច្ចុប្បន្ននេះ វានៅសល់តែ១៣គ្រឿងទៀតប៉ុណ្ណោះ។

០៦) Boeing 747-200B របស់សហរដ្ឋអាមេរិក
មានតម្លៃ ៣២៥លានដុល្លារអាមេរិក ដែលផលិតឡើងសម្រាប់ប្រមុខដឹកនាំរបស់សហរដ្ឋអាមេរិក ប៉ុន្តែវាមិនមែនសម្រាប់តែ​ប្រធានាធិបតីមួយរូបប៉ុណ្ណោះទេ និយាយរួមគឺសម្រាប់ប្រមុខដឹកនាំអាមេរិកធំ។

០៥) Air Force One សម្រាប់ប្រធានាធិបតីអាមេរិក
Air Force One ត្រូវបានគេបញ្ជាក់ថា វាស្រដៀងគ្នាទៅនឹង Doomsday Plane ប៉ុន្តែវាត្រូវបានបំពាក់នូវ​បច្ចេកវិញទំនើបៗ ដោយមានតម្លៃ ៣២៥លានដុល្លារអាមេរិក។ នៅក្នុងយន្តហោះនេះ មានបន្ទប់ប្រជុំមួយ​ដែល​ធំ​ទូលាយ សម្រាប់ប្រធានាធិបតីអាមេរិក​កោះប្រជុំបន្ទាន់។

០៤) Boeing 767 របស់ប្រទេសហ្ស៊ីមបាវេ
បើទោះបីជាមិនសូវមានព័ត៌មានលម្អិតទាក់ទងនឹងយន្តហោះនេះក្ដី ប៉ុន្តែសម្រាប់តម្លៃរបស់វាត្រូវបាន​គេដឹងថា ៤០០លានដុល្លារអាមេរិក ដែលផលិតឡើងជាពិសេសសម្រាប់មុខដឹកនាំនៃប្រទេសហ្ស៊ីមបាវេ។

០៣) Airbus A380 របស់អារ៉ាប៊ីសាអូឌីត
ជាមួយនឹងតម្លៃ ៥០០លានដុល្លារអាមេរិក វាមិនមែនជារឿង​សំខាន់នោះទេ សម្រាប់​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​អ្វី​ដែល​សំខាន់នោះគឺ Airbus A380 បំពាក់ឧបករណ៍ និងគ្រឿងសម្ភារសន្ធឹកសន្ធាប់ ដែលជា​តម្រូវការ​ចាំបាញ់​។

០២) Boeing 747 សម្រាប់អារ៉ាប៊ីសាអូឌីត
ត្រូវបានគេផលិតឡើងជាពិសេសសម្រាប់ស្ដេច Abdullah ជាមួយនឹងតម្លៃ ៥២០លានដុល្លារអាមេរិក ដោយ​វា​ត្រូវ​បានគេដាក់ឈ្មោះឲ្យថា «Flying palace»។

០១) Boeing 787-8 Dreamliner របស់ម៉ិកស៊ិក
វាជាយន្តហោះរបស់ប្រមុខដឹកនាំនៃប្រទេសនៅលើពិភពលោក ដែលមានតម្លៃថ្លែងជាងគេរហូតដល់ ៦០០លានដុល្លារអាមេរិក។ យន្តហោះនេះ អាចហោះពីឆ្នេរ​ភាគ​ខាង​លិចនៃអាមេរិក​ខាងជើង ទៅកាន់ឆ្នេរភាគខាងកើតនៃតំបន់អាស៊ី៕