Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក មាស វុទ្ធី សមាជិកក្រុមការងារចុះជួយខេត្តព្រៃវែង នាំទេយ្យទានចូលរួមកាន់បិណ្ឌ នៅវត្តព្រះឈរ ស្រុកកំពង់ត្របែក !

15-09-2020 17:00

(ព្រៃវែង)៖ លោក មាស វុទ្ធី សមាជិកក្រុមការងារចុះជួយ ខេត្តព្រៃវែង និងក្រុមគ្រួសារ បាននាំទេយ្យទាន ដើម្បីចូលរួមកាន់បិណ្ឌ នៅវត្តព្រះឈរ ស្ថិតនៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជាមួយគ្នានោះ លោក មាស វុទ្ធី ក៏បានចែកក្រមា និងថវិកា ជូនយាយជី តាជី ១១០នាក់ នឹងប្រជាការពារ៨នាក់ ដោយម្នាក់ៗ ទទួលបានក្រមាចំនួន០១ និងថវិកាចំនួន៥,០០០រៀល។

លោក មាស វុទ្ធី បានថ្លែងថា ការចូលរួមកាន់វេនបិណ្ឌនេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរុងរឿង ថ្កុំថ្កើន។

ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃ ជាមួយសាប៊ូ ឲ្យបានជាប់ជាប្រចាំ ចូលរួមការពារទប់ស្កាត់មេរោគកូវីដ-១៩ ក្នុងឱកាសនាពេលភ្ជុំបិណ្ឌខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ៕