(កណ្តាល)៖ ក្រុមការងារយុវជនស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិបណ្ឌិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទៅចែកជូនប្រជាពលរដ្ឋទីទ័លក្រ ១៣គ្រួសារ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អំណោយទាំងអស់នេះ ត្រូវបានយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋ ដោយលោក ណុប រ័ត្ននិមល និង លោកស្រី ហ៊ីង សុខលាភ លោក ណុប រតនៈ ព្រមទាំងសមាជិកសមាជិកាមួយចំនួនទៀត។
អំណោយត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៣គ្រួសារនៅស្រុកកណ្តាលស្ទឹង ក្នុងនោះ គ្រួសារនីមួយៗ ទទួលបានអង្ករ ៣០គីឡូក្រាម ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស អំបិល ១គីឡូក្រាម ស្ករស ១គីឡូក្រាម ប៊ីចេង ១ គីឡូក្រាម ថវិកាចំនួន ១០ម៉ឺនរៀល។
ប្រជាពលរដ្ឋទាំង ១៣គ្រួសារ ដែលទទួលបានអំណោយនេះរួមមាន៖
១. លោកស្រី ឃួន ស្រីពៅ នៅភូមិចារ ឃុំគោកត្រប់
២. លោកស្រី ម៉ាង ស្រីលីស នៅភូមិឈើនាង ឃុំគោកត្រប់
៣. លោកស្រី ស៊ុន អ៊ុ នៅភូមិលៀក ឃុំគោកត្រប់
៤.លោកយាយ ស៊ុន តាង នៅភូមិជ័យជំនះ ឃុំសៀមរាប
៥.លោកយាយ ពៅ សាត ភូមិជ័យជម្នះ ឃុំសៀមរាប
៦.លោក ពែល សុផា ភូមិសៀមរាប ឃុំសៀមរាប
៧. លោក ឆាយ វណ្ណៈ ភូមិសៀមរាប ឃុំសៀមរាប
៨.លោក យូ ខែម នៅភូមិព្រៃតាថុក ឃុំព្រែកស្លែង
៩. លោកស្រី កែប ម៉ៅ នៅភូមិព្រែកតាថុក ឃុំព្រែកស្លែង
១០. លោកស្រី ជ័យ វិល នៅភូមិពន់ចាន ឃុំព្រែកស្លែង
១១. លោកស្រី អ៊ុច នី នៅភូមិព្រែកស្លែង ឃុំព្រែកស្លែង
១២. លោកយាយ ឡុង យ៉ឹម នៅភូមិប្រាសាទ ឃុំព្រែកស្លែង
១៣.លោក ឡឹក សំអ៊ន នៅភូមិប្រាសាទ ឃុំព្រែកស្លែង។
ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល និងលោកស្រី បានចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពលោកយាយ ស៊ុន នឿន អាយុ ៧៤ឆ្នាំ បច្ច័យចំនួន៥០ ម៉ឺនរៀល ព្រមទាំងជួយឧបត្ថម្ភការដាក់លូឆ្លងផ្លូវថវិកាចំនួន ៦០ដុល្លារ និងចែកជូនប្រជានពលរដ្ឋ អាជ្ញាធរដែនដី សរុបថវិកា ៤.១១៧.០០០រៀល។
នៅព្រឹកថ្ងៃដដែល លោក ណុប រ័ត្ននិមល ក៏បានចុះពិនិត្យការដ្ឋានជីកប្រឡាយភ្លោះ ជូនប្រជាពលរដ្ឋនៅឃុំព្រែកស្លែង ដែលមានប្រវែង ៤.៥០០ ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈនាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលជាលទ្ធផលបច្ចុប្បន្នសម្រេចបាន ៨០០ម៉ែត្រហើយ។
ក្នុងឱកាសចែកអំណោយនោះ លោក ណុប រ័ត្ននិមល ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង បានពាំនាំបណ្តាំផ្ញើសាក សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជានាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនដល់ប្រជាពលរដ្ឋផងដែរ។ កាយវិការប្រកបដោយគុណធម៌ដ៏ឧត្តុង្គឧត្ដមនេះ បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹក នាំមកលើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕