(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា នៅម៉ោងប្រមាណ ៧យប់ ថ្ងៃទី៣០ ខែមករានេះ មានករណីហួសចិត្ត ដោយបុរសម្នាក់បើកបររថយន្ត RANGE ROVER ពាក់ស្លាកលេខ 2AI-3888 ពណ៌ខ្មៅ ទៅបុករឺម៉កកង់៣ បង្កឲ្យខូចខាតមួយចំនួន, ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺម្ចាស់រថយន្តបើកបុកគេហើយ ដេកលក់ក្នុងឡានតែម្តង បង្កឲ្យមានការភ្នាក់ផ្អើល និងកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ករណីនេះកើតឡើងនៅចំណុចផ្លូវទេពផន កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ក្រោយពីមានការភ្ញាក់ផ្អើលជាងកន្លះម៉ោង ទើបកម្លាំងសមត្ថកិច្ច បានមកគោះហៅជាច្រើនដងទើបភ្ញាក់ ហើយត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ នៅអធិការខណ្ឌទួលគោកតែម្តង៕
Posted by Fresh News Photo on Saturday, January 30, 2016