(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបផលិតផលស៉ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីប្រតិបត្តិការនេះ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ នៅសាលប្រជុំអគារ នៃទីស្ដីការក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ផលិតផលទាំងនេះ គឺជាផលិតផលហាមឃាត ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ផងដែរ៕