អ្នកឧកញ៉ា លាង ឃុន ផ្ញើសារជូនពរអតិថិជន និងពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រផលិតផល ខ្មែរ ប៊ែវើរីជីស នាឱកាសបុណ្យភ្ជុំបិណ្ឌ
14-09-2020 19:34
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានផ្ញើសារជូនពរអតិថិជន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស នាឱកាសបុណ្យបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមលិខិតអបអរសាទរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញានេះ។
អ្នកឧកញ៉ា លាង ឃុន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «សូមជូនពរដល់អតិថិជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋទាំងអស់ ជួបប្រទះតែសេចក្តីសុខចម្រើន ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសូមឲ្យការជួបជុំគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងសុភមង្គល»៕