(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធ កម្ពុជា នៅតែបន្តបេសកកម្មសប្បុរសធម៌របស់ខ្លួន ដោយចុះបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដល់នគរបាលចម្រុះនៅទូទាំងប្រទេស ដែលគិតមកដល់ថ្ងៃនេះបានចំនួន៣៧៣០កេសហើយ។
នៅសល់ប្រមាណជា១៧,០០០កេសទៀត សម្រាប់ចែកជូនកងកម្លាំងសមត្ថកិច្ចបន្ត។
សកម្មភាពចុះប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជូននគរបាលចម្រុះនឹងបន្តធ្វើរហូតដល់អស់ចំនួនជាង២ម៉ឺនកេស ។
បេសកកម្មនេះមានគោលបំណងចែករំលែកក្តីស្រលាញ់ និងអរគុណ ដល់នគរបាលចម្រុះជាពិសេស ដែលខិតខំបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃ។
យុទ្ធនាការ ទឹកចិត្តកម្ពុជា កន្លងមក ក៏ធ្លាប់បានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យធំៗជាច្រើន មន្រ្តីនគរបាលចម្រុះ និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទុរភិក្សផងដែរ។
យុទ្ធនាការ ទឹកចិត្តកម្ពុជា សម្រាប់នគរបាលចម្រុះបានចាប់ផ្តើមឡើងតាំងពីដើមខែសីហា ឆ្នាំ២០២០ និងបន្តរហូតដល់ខែធ្នូ ដំណាច់ឆ្នាំ២០២០នេះ៕