(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ពិសេសអស្ចារ្យជាមួយស្រា Hennessy X.O ដែលបានរៀបចំពិធីអាហារពេលល្ងាច (Hennessy X.O Dinner ) ដ៏ប្រណីតដែលពុំធ្លាប់មានពីមុននៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ មានការបង្ហាញស្រា Hennessy X.O Exclusive Collection ដែលបានរចនាសម្រាប់ឆ្នាំនេះផងដែរ ហើយរួមទាំងការពិសារអាហារ ពេលល្ងាចរបស់ស្រា Hennessy X.O ដ៏ល្អឥតខ្ចោះថែមទៀតនោះ ដោយបានរៀបចំយ៉ាងល្អប្រណីតគ្រប់ចំណុច នាំមកនូវបទពិសោធលំដាប់អភិជន កាន់តែពិសេស ដែលធ្វើឡើងនៅ Maison Bienvenue ។ ទន្ទឹមនឹងនោះ ស្រា Hennessy X.O ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ ដោយលោក Maurice Hennessy ហើយការបង្កើតឡើងនៃស្រា Hennessy X.O គឺជាការបង្កើតឡើង នូវសក្ខីភាពថ្មីមួយសម្រាប់ស្រា Hennessy និងពិភពនៃប្រណីតភាព។
ទីតាំងនៃកម្មវិធី គឺ Maison Bienvenue ដែលជាត្បូងលាក់ខ្លួនមួយគ្រាប់ក្នុងក្រុងភ្នំពេញ ផ្ដល់នូវផលិតផលយ៉ាងប្រណីតរបស់ប្រទេសបារាំង ដែលមានម៉ាកល្បីៗ ជានិមិត្តរូបនៃ “l’art de vivre Francais” បានក្លាយជាទីតាំងដ៏ស័ក្តិសម សម្រាប់រៀបចំអាហារពេលល្ងាចរបស់ស្រា Hennessy X.O ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺស្រា Hennessy X.O បានសហការជាមួយ លោក លូ ម៉េង ដែលជាសហគ្រិន និងជាកំពូលចុងភៅមួយរូបក្នុងចំណោម កំពូលចុងភៅដ៏ល្បីៗទាំង ១០រូបនៅអាស៊ី ដើម្បីបង្កើតថ្មីនូវមុខម្ហូបពិសេសៗសម្រាប់កម្មវិធីនេះ ទាំងការច្នៃបង្កើតមុខម្ហូបរបស់ លោក លូ ម៉េង ពឹងផ្អែកទៅលើការជ្រើសរើសយកមុខម្ហូបដែលស័ក្តិសមជាមួយនឹងរសជាតិ និងគុណភាព របស់ស្រាHennessy X.O ដែលពោរពេញទៅដោយភាពស្រទន់ និងឆ្ងាញ់ពិសាពេញក្រអូមមាត់។
រាត្រីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ជារាត្រីដ៏មានតម្លៃសម្រាប់បែបផែននៃជីវិតមួយ ជាមួយស្រា Hennessy X.O ដែលមានការចូលរួមពីភ្ញៀវកិត្តិយសលំដាប់អភិជន។
ភ្ញៀវកិត្តិយសម្នាក់ក្នុងចំណោមភ្ញៀវកិត្តិយសដែលបានចូលរួម គឺលោក តាន់ សែ ឆាយ Operation Director នៃក្រុមហ៊ុន Attwood Import Export បានសំដែងការចាប់អារម្មណ៍ថា «គ្រប់យ៉ាង គឺឥតខ្ចោះ វាជារាត្រីដ៏អស្ចារ្យ ការរៀបចំស៊ីគ្នាល្អឥតខ្ចោះជាមួយផលិតផលនិមិត្តរូបបារាំង ទាំងស្រា Hennessy X.O និង Maison Bienvenue»។
ចំណែកលោក Kollian Koy ស្ថាបនិក និងជាម្ចាស់ Maison Bienvenue បានបន្ថែមថា «ភ្ញៀវកិត្តិយសរបស់យើង បានទទួលបទពិសោធពីស្រា Hennessy X.O ក្នុងកម្មវិធីពិសាអាហារពេលល្ងាចដ៏ពិសេសនៅ Maison Bienvenue ជាមួយនឹងផលិតផលបារាំងល្បីៗបំផុត អមដោយ "Art de Vivre" របស់បារាំងៈ ឈុត ចានព័កសឺឡែនម៉ាក BERNARDAUD ឈុតកែវ និងដេគ័រលើតុម៉ាក BACCARAT ឈុតស្លាបព្រា សម ម៉ាក ERCUIS និងកម្រាលចានម៉ាក LE JACQUARD FRANCAIS»។
កម្មវិធីពិសាអាហារពេលល្ងាចរបស់ ស្រា Hennessy X.O នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយបរិយាកាស មនោរម្យ ហើយនេះ គឺជាកម្មវិធីពិសាអាហារល្ងាចទី១ក្នុងឆ្នាំ២០១៦នេះ ក្នុងចំណោម កម្មវិធីអាហារល្ងាច ជាច្រើនទៀតរបស់ស្រា Hennessy X.O យ៉ាងអស្ចារ្យ៕