Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខណ្ឌច្បារអំពៅ ណែនាំអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ត្រូវគិតគូថែទាំសុខភាព នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

14-09-2020 14:21

(ភ្នំពេញ)៖ លោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ បានធ្វើការណែនាំទៅដល់អ្នកលក់ដូរតាមកញ្ជើ កញ្រ្ចែង ល្អី នៅផ្សារច្បារអំពៅ និងផ្សារបន្លែ ដែលមានជីវភាពខ្វះខាត ស្នើឲ្យពួកគាត់មានការគិតគូរខ្ពស់ក្នុងការរស់នៅ ដោយត្រូវយកចិត្តទុកដាក់មើលថែទាំសុខភាព និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក រស់ សុភ័ក្រ្ត បានណែនាំបែបនេះ ខណៈលោកចុះសាកសួរសុខទុក្ខចែកអំណោយដល់ អ្នកលក់ដូរនៅផ្សារទាំង២ ដែលមានជីវភាពទីទ័លក្រ និងជនចាស់ជរាគ្មានទីពឹង ប្រមាណជិត ៦០គ្រួសារ ដែលពួកគាត់លក់ដូរអីវ៉ាន់តាមកញ្ជើរ កញ្រ្ចែងនៅផ្សារទាំង២ខាងលើនោះ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ, លោកគួច ចំណាន ប្រធានផ្សារច្បារអំពៅ និងលោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ។

លោក រស់ សុភ័ក្រ្ត បានបន្តថា «បើមិនមានការចាំបាច់ទេនោះ គួរគប្បីកុំធ្វើដំណើរចេញក្រៅផ្ទះ ហើយត្រូវស្តាប់តាមការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសាស្រ្តបស់ខ្លួនរស់នៅនាសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ មើលថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ដូចនេះ យើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល»

អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងទៀតថា ចំពោះអំណោយដែលចែកជូនប្រជាជនអាជីវករក្រីក្រនៅថ្ងៃនេះ មានប្រមាណជិត ៦០គ្រួសារដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ៣០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ ១យួរ,ស្ករ,អំបិលនិងថវិកា ២ម៉ឺនរៀល ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឌបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕