(ភ្នំពេញ)៖ ដោយមានការសហការ រវាងស្ថានីយទូរទស្សន៍ CNC ជាមួយ Fresh News TV ធ្វើឲ្យលោកអ្នកអាចមើលការផ្សាយបន្តផ្ទាល់ពី CNC មកលើទូរស័ព្ទ និងគេហទំព័រ ពីកម្មវិធី កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣ ទម្ងន់៦៥គីឡូក្រាម ពីសង្វៀន CNC ឫស្សីកែវ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង ៦៖០០ ដល់ម៉ោង ៨៖០០នាទីយប់ ។

កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣» នៅល្ងាចថ្ងៃសៅរ៍សប្ដាហ៍នេះ លោកអ្នកនឹងអាចទស្សនាគូប្រដាល់សម្រាប់វគ្គសន្សំពិន្ទុក្នុងពូលចំនួន ២គូ ដោយកីឡាករកម្ពុជា មឿន សុខហ៊ុច ប៉ះកីឡាករថៃ ដាគី ស.វីរវណ្ណ និងកីឡាករកម្ពុជា ផាន់ គ្រាន់ ប៉ះកីឡាករថៃ នុមធីប ស.រុងរ៉ាវី។

សូមរង់ចាំទស្សនាផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ៦៖០០នាទីល្ងាចថ្ងៃសៅរ៍នេះកុំបីខាន ៕