(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ នឹងរៀបចំពិធីប្រកាសលោកឧត្តមសេនីយ៍ទោ ស ថេង ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលចូលនិវត្តន៍។
ពិធីខាងលេីនេះនឹងត្រូវរៀបចំឡេីងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី អតីតស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវបានចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្អាប់ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕