(ភ្នំពេញ)៖ ជាមួយកំណើនសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ ព្រមទាំងកត្តាកើតឡើងនៃភ្ញៀវទេសចរ បានជំរុញឲ្យទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កាន់តែមានសន្ទុះហក់ឡើងខ្លាំង។ ហេតុផលទាំងនេះ ក៏ជំរុញឲ្យអ្នកវិនិយោគបរទេសជាច្រើន បានងាកការចាប់អារម្មណ៍របស់ខ្លួន មកលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផងដែរ។
ថ្មីនេះក្រុមហ៊ុន SC Capital ដែលជាក្រុមហ៊ុនមានទីតាំងនៅប្រទេសសិង្ហបុរី នឹងមានបទពិសោធន៍ លក់ និងទិញ ព្រមទាំងប្រឹក្សាលើផ្នែកអចលនទ្រព្យជាង ១០ឆ្នាំ និងធ្លាប់ទទួលបានស្នាដៃ ភាពជោគជ័យជាច្រើន បានធ្វើកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុន KH NIRON ក្នុងគោលដៅតែមួយ ដើម្បីវាយលុកទីផ្សារអចលនទ្រព្យនៅកម្ពុជា។
លោកស្រី លុក សុវណ្ណា ដែលជានាយកប្រតិបត្ដិនៃក្រុមហ៊ុន KH NIRON បានថ្លែងថា ក្រុមហ៊ុន SC Capital ជាក្រុមហ៊ុន ដែលមានជំនាញខាងផ្នែកអចលនទ្រព្យរយៈពេល ១៣ឆ្នាំ និងធ្លាប់ទទួលបានភាពជោគជ័យនៅក្នុងប្រទេសសិង្ហបុរី និងភូមាទៅហើយ។ ប្រទេសកម្ពុជាជាប្រទេសទី៣ ដែលក្រុមហ៊ុនមួយនេះបានសម្លឹងឃើញទីផ្សារល្អ និងជាឱកាសរបស់ពួកគាត់ដើម្បីចូលមកធ្វើការងារនៅទីនេះ។
លោកស្រី បន្ថែមថា «មូលហេតុដែលក្រុមហ៊ុន KH NIRON នឹងក្រុមហ៊ុន SC Capital បានធ្វើសហការជាមួយគ្នា ដោយសារតែយើងចក្ខុវិស័យរបស់យើងដូចគ្នា ហើយយើងផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅលើផ្នែកទីផ្សារអលចទ្រព្យ។ ពិសេសយើងមានគោលដៅ ដើម្បីពង្រីកសក្ដានុពលទៅលើវិស័យអចលនទ្រព្យ ដែលអាចផ្ដល់ជូនអតិថិជនឲ្យយល់ច្បាស់ពីតម្រូវការរបស់ពួកគាត់។ ក្រៅពីនេះយើងអាចស្វែងយល់ពីវប្បធម៌ចម្រុះនៃការវិនិយោគ ដែលប្រមូលផ្ដុំដោយជាតិសាសន៍ខុសៗគ្នា»។
លោកស្រី លុក សុវណ្ណា បានថ្លែងបន្ដថា កិច្ចសហប្រតិបត្ដិការនេះ វាបានផ្ដល់ផលល្អអោយពួកយើង ដើម្បីអភិវឌ្ឍន៍ខ្លួនពីក្រុមហ៊ុនដែលមានស្ដង់ដាបែបក្នុងស្រុក ឈានទៅរកស្ដង់ដាអន្ដរជាតិ ពិសេសយើងអាចផ្លាស់ប្ដូរយុទ្ធសាស្រ្ដគ្នា និងបទពិសោធន៍គ្នា ដើម្បីរកទីផ្សារអលចនទ្រព្យផងដែរ។ ដូចជាក្នុងករណីដែលខាងគាត់មានក្រុមហ៊ុនវិនិយោគមកពីបរទេស ចង់មកវិនិយោគលើផ្នែកអលចនទ្រព្យនៅកម្ពុជា យើងជាអ្នកម្ចាស់ស្រុក អាចណែនាំគាត់នូវទីតាំងដីល្អសម្រាប់គាត់សង់ខន់ដូរ ឬអគារអ្វីផ្សេងបាន។
ទន្ទឹមនឹងនោះ លោក Jackie Eng (Founder/Chief Executive Officer)នៃក្រុមហ៊ុន SC Capital បានថ្លែងថា «មុននឹងខ្ញុំសម្រេចចិត្ដបង្កើតក្រុមហ៊ុន SC Capital នៅកម្ពុជា ដោយសារតែខ្ញុំសម្លឹងឃើញពី ស្ថេរភាពនយោបាយនៅកម្ពុជាល្អប្រសើរ, ការប្រើប្រាស់ប្រាក់ដុល្លារក៏ទូលាយ, រាជរដ្ឋាភិបាលមានការលើកទឹកចិត្ដខ្ពស់ ដល់អ្នកវិនិយោគក្រៅប្រទេស, ពិសេសកំណើនសេដ្ឋកិច្ចកម្ពុជា មានការវិឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័សផងដែរ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន SC Capital ដែលជាក្រុមហ៊ុនមានទីតាំងនៅប្រទេសសិង្ហបុរី និងមានបទពិសោធន៍លក់ និងទិញ ព្រមទាំងប្រឹក្សាលើផ្នែកអចលនទ្រព្យជាង ១០ឆ្នាំ និងធ្លាប់ទទួលបានស្នាដៃ ភាពជោគជ័យជាច្រើន បានធ្វើកិច្ចសហប្រតិបត្ដិការជាមួយ ក្រុមហ៊ុន KH NIRON ក្នុងគោលដៅតែមួយ ដើម្បីវាយលុកទីផ្សារអចលនទ្រព្យនៅកម្ពុជា៕