(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចាត់តាំងឲ្យលោកវរសេនីយ៍ទោ រុឹម មុិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភជូនលោក សាន់ តារា មន្ត្រីចូលនិវត្តន៍ ស្ថិតនៅសង្កាត់បឹងទំពន់ ខណ្ឌស្ទឹងមានជ័យ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។
ជាការផ្ដាំផ្ញើសាកសួរសុខទុក្ខនាឱកាសនេះ, លោកវរសេនីយ៍ទោ រុឹម មុិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ និងក្ដីបារម្មណ៍ដល់មន្ត្រីក្រោមឱវាទ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែចំណាយពេលវេលាផ្ទាល់ខ្លួន ឫចាត់ឲ្យមន្ត្រីតាមដានមើលពីស្ថានភាពជាក់ស្ដែងរបស់មន្ត្រី ពិសេសមន្ត្រីចូលនិវត្តន៍ ក្នុងការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ព្រោះនៅពេលមន្ត្រីជួបគ្រោះថ្នាក់ មានជំងឺ និងចូលនិវត្តន៍ ជាដើម គឺត្រូវតែទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយសារពេលមន្ត្រីនៅមានកម្លាំង គាត់បានលះបង់ចិត្ត-កាយ ដើម្បីជួយដល់អង្គភាព ដល់ប្រជាពលរដ្ឋ និងជួយដល់សង្គមជាតិទាំងមូល។
សូមជម្រាបថា សម្រាប់គ្រឿងឧបភោគបរិភោគ ដែលឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចាត់តាំងឲ្យលោកវរសេនីយ៍ទោ រុឹម មុិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នាំយកទៅឧបត្ថម្ភជូនលោក សាន់ តារា មន្ត្រីចូលនិវត្តន៍ រួមមាន៖ អង្ករចំនួន០១បេ, ទឹកត្រី០១យួរ, ទឹកសុីអុីវ០១យួរ, ទឹកបរិសុទ្ធចំនួន០២កេះ, ទឹកផ្លែឈើ០១កេះ និងថវិការមួយចំនួន ដើម្បីជួយសម្រួលបានមួយផ្នែក ក្នុងជីវភាពរស់នៅ៕