(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើននាក់ ជាពិសេសអ្នកដែលធ្វើដំណើរ តាមផ្លូវជាតិលេខ៤ បានរិះគន់រួមគ្នា ដល់អាជ្ញាធរមូលដ្ឋាន និងស្តីបន្ទោសក្រុមហ៊ុនប្រមូលសំរាម CINTRI ថា មិនបានយកចិត្តទុកប្រមូលសំរាម នៅម្តុំរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ នៅខណ្ឌពោធិ៍សែនជ័យ ដែលបានទុកសំរាមស្ទើរតែក្លាយជាកូនភ្នំទៅហើយ ។
ប្រជាពលរដ្ឋបានលើកឡើងថា សំរាមជាច្រើនបានកកស្ទះ នៅក្នុងប្រឡាយប្រព័ន្ធលូរ បង្ហូរទឹកនិងរំដោះទឹក គិតចាប់ពីរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបានបន្តថា ការមិនយកចិត្តទុកដាក់របស់ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសំរាម រហូតបណ្តែតបណ្តោយឲ្យប្រព័ន្ធលូរ ប្រឡាយហូរយ៉ាងកកកុញ ពោពេញទៅដោយសំរាម និងស្មៅដុះគ្របជិតលូរប្រឡាយ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ពីព្រោះប្រឈម និងក្លិនស្អុយ អនាម័យ បរិស្ថាន និងសុខភាពពួកគាត់យ៉ាងខ្លាំង ជាពិសេសនោះវាឲ្យប៉ះពាល់យ៉ាងខ្លាំងសោភ័ណយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ ខណៈដែលមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិជាច្រើននាក់ បានធ្វើដំណើរតាមកំណាត់ផ្លូវមួយនេះ។ ប្រជាពលរដ្ឋ ព្រួយបារម្ភ ខ្លាំងបំផុតគឺនៅពេលដែលមានភ្លៀងធ្លាក់ អាចលិច ដល់លំនៅដ្ឋានពួកគាត់៕