(ថៃ)៖ ក្រុមហ៊ុន Huawei សម្ពោធកំពូលស្មាតហ្វូនស៊េរីថ្មីបំផុតពីរម៉ូដែលគឺ Huawei Mate 8 និង Huawei GR5 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
កម្មវិធីសម្ពោធនេះប្រារព្ធឡើងនៅទីក្រុងបាងកក ដោយមានការចូលរូមពីភ្ញៀវកិត្តិយស ប្រមាណ ៥០០ នាក់ មកពី ១១ប្រទេស និងឯកអគ្គរាជទូតសុឆន្ទៈរបស់ស្មាតហ្វូន Huawei ដូចជា តារាភាពយន្តដ៏ល្បីប្រចាំប្រទេសមីយ៉ាន់ម៉ា កញ្ញា Wutt Hmone Shwe Yi តារាភាព យន្តស្រស់សង្ហាប្រចាំប្រទេសថៃ លោក Teeradetch Metawarayut ហៅ «អាឡិច» កំពូលតារាតភាពយន្ត លោក Ananda Everingham និងពីប្រទេសកម្ពុជារួមមាន ពិធីករល្បឺឈ្មោះ បោះសំលេង ក្មេង ស្អាត ខៀវ សានសានា កំពូលតារាបង្ហាញម៉ូត Cambodia Next Top Model កញ្ញា ចាន់ គង្ការ ដើម្បីទទួលបទពិសោធន៍ផ្នែកបច្ចេកវិទ្យា ដ៏អស្ចារ្យចុងក្រោយ បំផុតរបស់ Huawei។
លោក Thomas Liu (ថូមាស លីវ) នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកអាជីវកម្មស្មាតហ្វូន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា «Huawei បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ 2015 នេះ ជាមួយនឹងការកើនឡើងប្រាក់ចំណូល 70% ធៀបនឹងឆ្នាំមុន ដែលធ្វើឲ្យទីផ្សារតំបន់ អាស៊ីអាគ្នេយ៍ មានសក្ដានុពលយ៉ាងខ្លាំងក្នុងការរីកចម្រើន។ ប្រាក់ ចំណេញសរុប របស់យើង ទទួលបានជាង 20 ពាន់លានដុល្លារក្នុងឆ្នាំ 2015 ស្របពេល ដែលយើងបាន នាំចេញស្មាតហ្វូនប្រមាណ 108 លានដើមទូទាំងសកលលោក។ បច្ចុប្បន្ន Huawei គឺស្មាតហ្វូនលំដាប់លេខ 3 ក្នុងពិភពលោក»។
Huawei Mate 8 បំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយ ទំហំកាមេរ៉ាមុខ 16MP ទំហំកាមេរ៉ា ក្រោយ 8MP បន្ថែមនូវបច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កំរិតអាជីពថតបានលឿន មុខងារ ថតវីដេអូយឺតៗ និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions) ដូចជា ការជ្រើសរើស ISO, S, EV, AF, WB...។
Mate 8 ជាស្មាតហ្វូនដំបូងគេបំផុត ដែលបំពាក់ដោយអង្គប្រតិបត្តិការ Kirin 950 ជាមួយ CPU ដែលអានបង្កើនថាមពលរហូតដល់ 100% និង GPU ដំណើរការបានរហូត ដល់ 125% ព្រមទាំងមានថាមពលខ្លាំងជាង Kirin 925 រហូតដល់ 70%។ ការរចនារបស់ Mate 8 ផ្ដល់នូវតុល្យភាពថាមពលប្រកបដោយប្រសិទ្ធភាពជាមួយនឹងដំណើរដោយ Processors 4 x A72 2.3 GHz និង 4 x A53 1.8 GHz។ Huawei Mate 8 បំពាក់ដោយថ្មដែលមាន ថាមពលខ្ពស់ទំហំ 4000 mAh នាំមុខគេខាង សំចៃថ្ម ដោយប្រើធម្មតាបានរយៈពេល 2 ថ្ងៃពេញ។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មបាន រហ័ស Mate 8 មានលទ្ធភាពបញ្ចូល ថាមពលថ្ម ដែលប្រើបាន 1 ថ្ងៃពេញ ប្រើពេលវេលា ត្រឹមតែ 30 នាទី ។ ជាក់ស្ដែង សម្រាប់អ្នកប្រើប្រាស់ធម្មតា អាចប្រើដោយមិនបាច់សាកថ្ម បានរយៈពេល 2.36 ថ្ងៃ ចំណែកអ្នកដែលប្រើច្រើនអាចប្រើដោយមិនចាំបាច់សាកថ្មក្នុង រយៈពេល 1.65 ថ្ងៃ។ Huawei Mate 8 ក៏បំពាក់ផងដែរនូវមេកានិច 6 ស្រទាប់ដែលការពារ ការឡើងកម្ដៅបានល្អ ងាយស្រួលបំផុតក្នុងការចាប់កាន់ និងស៊ីថ្មតិច។
Huawei Mate 8 ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងល្អឥតខ្ចោះ បំពាក់ដោយអេក្រង់ ទំហំ 6 អ៊ីញ។ ជាមួយនឹងទំហំប្រើបានសរុប 83% ធៀបនឹងតួខ្លួនទាំងមូល Mate 8 មានសភាពរលោង និងហាប់ណែនល្អ និងមិនប៉ះពាល់ដល់ទំហំផ្ទៃអេក្រង់។ កញ្ចក់កែវថ្លា ដូចពេជ្ររាងកោង 2.5D និងអាលុយមីញ៉ូមប្រើសម្រាប់ផលិតយន្តហោះ រួមបញ្ចូលគ្នាយ៉ាង ស្វាហាប់ បង្កើតបានជាស្មាតហ្វូនដែលមានរាង ស្តើង ស្អាត គួរឲ្យចង់ប្រើជាទីបំផុត។
ទទួលបានបទពិសោធន៍នៃការប្រើប្រាស់មុខងារស្មាតហ្វូនកម្រិតកំពូលគ្រប់ពេលវេលា Huawei Mate 8 បំពាក់ដោយបច្ចេកវិទ្យាស្គេនក្រយ៉ៅដៃជំនាន់ថ្មី ជាមួយនឹងបច្ចេកវិទ្យា ការពារបានប្រសើរជាងមុន។ បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់ថ្មី គ្រាន់តែចំណាយពេល ប្រមាណកន្លះវីនាទី រឺតែមួយប៉ប្រិចភ្នែក ដើម្បីដោះសោរ ទទួលទូរសព្ទ័ បិទសំលេងនាឡិការោទិ និងថតរូបបែបសែលហ្វី។
Huawei Mate 8 ធ្វើឲ្យអ្នកប្រើប្រាស់រាប់ពាន់នាក់ទទួលបានបទពិសោធន៍នៃការបង្កើន ល្បឿន និងការ កែលម្អបានប្រសើរជាងមុន រួមទាំងសេវា Defragmentation ដោយស្វ័យ ប្រវត្តិដែលភ្ជាប់ ជាមួយស្រាប់ ដើម្បីជួយឲ្យប្រព័ន្ធដំណើរការ ដំណើរការទៅបានក្នុងកម្រិត អតិប្បរមា ដែលដំណើរការនៅលើ Huawei’s EMUI 4.0 និងប្រើប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ។
Huawei Mate 8 អាចប្រើបានជាមួយនឹងបណ្ដាញទូរស័ព្ទទូទាំងសកលលោក និងស្គាល់ Bands ច្រើនជាងស្មាតហ្វូនស៊ីមពីរណាៗទាំងអស់ រួមទាំង 4 ប្រភេទ 2G bands, 9 ប្រភេទ 3G bands និង 18 ប្រភេទ 4G bands នៅក្នុងប្រទេស និងតំបន់ចំនួន 217 និងការកំណត់ របស់ប្រតិបត្តិករចំនួន 1,334។ ដូច្នេះវាគឺជាស្មាតហ្វូនដ៏ស័ក្ដិសមបំផុត សម្រាប់អ្នកជំនួញ ដែលចាំបាច់ត្រូវធ្វើដំណើរជុំវិញពិភពលោក។
Huawei Mate 8 និង Huawei GR5 និងចេញលក់ក្នុងទីផ្សារចំនួន 10 ប្រទេស៖ ថៃ វៀតណាម មីយ៉ាន់ម៉ា ហុងកុង តៃវ៉ាន់ ឡាវ កម្ពុជា ស្រីល្លង្កា នេប៉ាល់ និងបង់ក្លាដែស។ ក្រោយពីកម្មវិធីសម្ពោធនៅទីក្រុងបាងកកនេះ Huawei Mate 8 នឹងមានលក់នៅក្នុងទីផ្សារ ប្រទេសកម្ពុជាក្នុងតម្លៃប្រមាណ 590 ដុល្លារ និងមានពីរពណ៌ គឺមាស និង មាសកាហ្វេ ។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីដ៍ធំគគ្រឹកគគ្រេង ប្រចាំតំបន់អាស៊ីអគ្នេយ៍នេះដែរក៍មានការ ចូលរួមពីសំណាក់អ្នកសារព័ត៌មានល្បីៗ ដេប៉ូចែកចាយ និងម្ចាស់ទូរសព្ទ័ធំៗ ពីប្រទេស កម្ពុជាផងដែរ ។ តំណាងសារព័ត៌មានរួមមានទូរទស្សន៍CTN ហង្សមាស PNN កាសែតភ្នំពេញប៉ុស្តិ៍ កាសែតកោះសន្តិភាព កាសែតភាសាចិន The Commercial New ផ្នែកគេហទំព័រ Sabay និង Feshnews ។ ផ្នែកដៃគូរអាជីវកម្មរួមមាន ដេប៉ូចែកចាយ ស៉ាយ៉ាម និង យ៉ាកូ រួមទាំងហាងលក់ទូរសព្ទ័ធំៗ ដូចជា ហាង ឌឹវ័ន្តម៉ូប៉ាល គួងអ៊ី សៀងលីន អាន់ឆែ ស្តារហ្វូន ម៉ូប៊ីវើល សុខាមាល័យ (តាកែវ) សុវណ្ណ៣ (បាត់ដំបង) និង តាយឈៀង (កំពង់ស្ពឺ) រួមជាមួយគ្នានេះ អ្នកចូលរួមពីប្រទេសកម្ពុជា ក៍មានសំណាង ទទួលបាននូវថេបប្លេត Huawei T1 (7”) ម្នាក់មួយ។
ជាងនេះទៀត ម្ចាស់ហាងលក់ ទូរសព្ទ័ធំៗ ក៍បាន ពិនិត្យមើល ហាងទំនើបហួវៃធំៗ នៅទីក្រុងបាងកក ចំណែកឯអ្នកសារ ព័ត៌មានក៍បានរៀបចំអោយមាន ការជប់លៀងអាហារពេលយប់ពិសេសលើកាប៉ាល់ ចៅប្រាយ៉ា ដោយមានការរាំ ច្រៀង ទស្សនា ទិដ្ឋភាព ទន្លេនាពេលរាត្រី និងកំសាន្តនៅ វាំងចាស់ និងវត្ត Wat Phra Koweo នៅក្រុងបាងកក៕