(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានស្នើពលរដ្ឋខ្មែរគ្រប់រូប តាំងខ្លួនជាឯកអគ្គរាជទូតម៉ាក យីហោកម្ពុជា ដើម្បីជួយផ្សព្វផ្សាយផលិតផលរបស់កម្ពុជាឲ្យមានភាពល្បីល្បាញ និង ត្រូវចេះគោរពច្បាប់ គោរពក្រមសីលធម៌ មាន ភាពស្មោះត្រង់ចំពោះអតិថិជន និងដៃគូពាណិជ្ជកម្ម ដើម្បីបង្កើនទំនុកចិត្តសាធារណៈជនលើម៉ាកយីហោកម្ពុជា ទាំងក្នុងស្រុក និង ពិភពលោក។
សំណើ ក៏ដូចជាការអំពាវនាវរបស់ លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញជាវាគ្មិនក្នុងកម្មវិធីបើកសន្និ បាតបញ្ញវន្តពិភពលោកលើកទី២ រៀបចំឡើងដោយ IDP Education នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។ សន្និបាតនេះ បាននាំមក នូវនិស្សិតបញ្ចប់ការសិក្សាមកពីកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត។ ជំនួបនេះធ្វើឡើង ដើម្បីចែករំលែកគំនិតយោបល់និងបង្កើតប ណ្តាញជាមួយអ្នកជំនាញ អ្នកធ្វើសេចក្តីសម្រេចចិត្ត និង បណ្តាមេដឹកនាំមកពីរដ្ឋាភិបាល វិស័យឯកជន និង សង្គមស៊ីវិលសម្រាប់ ទទួលបានការអប់រំ កាលានុវត្តភាពពាណិជ្ជកម្ម និង ការវិនិយោគ។
ថ្លែងនៅក្នុងសន្និបាតនេះ លោក ស៊ុន ចាន់ថុល បានជម្រាបដល់អ្នកចូលរួមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ កសាងកេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិ និងការកសាងម៉ាកយីហោផលិតផលកម្ពុជាដូចជា៖ អង្ករ ម្រេចកំពត និង ស្ករត្នោតកំពង់ ស្ពឺជាដើម។
ជាមួយគ្នានេះផងដែរ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៦នេះស្តី អំពី «ការទិញផលិតផលដែលផលិតនៅកម្ពុជា» ដែលជាគំនិតផ្តួចផ្តើមអាទិភាពខ្ពស់បំផុតមួយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុញ្ញាត ឲ្យកម្ពុជាចាប់យកឱកាសក្នុងការបំពេញឲ្យបាននូវអាទិភាពសុវត្ថិភាពចំណីអាហារ និង ផលិតកម្មប្រកបដោយគុណភាពរបស់សហ គមន៍អាស៊ាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការកសាងកេរ្តិ៍ឈ្មោះកម្ពុជា គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្នា។ វិស័យ សាធារណៈ និងឯកជន ចាំបាច់ត្រូវសហការគ្នាដោយផ្តោតជាសំខាន់លើការកសាងម៉ាកយីហោផលិតផលកម្ពុជា។
ដើម្បីបង្កើនទំនុកចិត្តសាធារណៈជនលើម៉ាកយីហោកម្ពុជាទាំងក្នុងស្រុក និងពិភពលោក លោក ស៊ុន ចាន់ថុល បានជំរុញលើកទឹក ចិត្តឲ្យពាណិជ្ជករទាំងអស់ ធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់ និង គោរពក្រមសីលធម៌ មានភាពស្មោះត្រង់ចំពោះអតិថិជន និងដៃគូ ពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យពលរដ្ឋខ្មែរគ្រប់រូបតាំងខ្លួនជាឯកអគ្គរាជទូតម៉ាកយីហោកម្ពុជា ដើម្បីជួយផ្សព្វផ្សាយផលិតផលឲ្យមាន ភាពល្បីល្បាញ។ ព្រមទាំងបានជំរុញលើកទឹកចិត្តឲ្យវិស័យឯកជនចុះអនុស្សារណៈយោគយល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហារបស់ប្រទេសជាតិ កាត់បន្ថយអំពើពុករលួយ និង ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ប្រទេស មានភាពប្រសើរឡើង៕