(ភ្នំពេញ)៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ លោក អ៊ាង ស៊ីផាន ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ បានអញ្ជើញជា អធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយ ខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជា នៅខណ្ឌច្បារអំពៅ ។
នៅក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារ សន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជានា ព្រឹកមិញនោះ ដែរក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក អ៊ុច គឹមអន ក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌច្បារអំពៅ លោកស្រី ឡោក ខេង សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌច្បារអំពៅ និងលោកស្រី សុភ័គ ថាវី អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌច្បារអំពៅ ព្រមទាំងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាចូលរួមប្រមាណ ៣៥០នាក់ ។
លោក អ៊ាង សុីផាន ធ្វើបានជម្រាបជូនដល់មន្ត្រីបក្ស ដែលបានចូលរួមទាំងអស់ ជាពិសេសមន្រ្តីបក្សមកពី តាមមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ បានជ្រាប និងស្វែងយល់អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ អាណតិ្តទី៥ របស់គណបក្សប្រជាជន កម្ពុជា ដោយក្នុងនោះ លោកបានគូសបញ្ជាក់ បន្ថែមអំពីខ្លឹមសារសំខាន់ៗ មួយចំនួន ដែលមានដូចជា ចំណុចខ្លាំងនិងចំណុចខ្វះចន្លោះ នៃការងារពង្រឹង កសាងបក្សលើគ្រប់វិស័យ និងការដាក់ចេញនូវទិសដៅភារកិច្ចឈានទៅកាន់ជ័យជំនះនៅក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ។
លោកប្រធានបក្សខណ្ឌបានគូសបញ្ជាក់ជូនដល់មន្រ្តីបក្សទាំងអស់សារជាថ្មីម្តងទៀតថា គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវ គោលការណ៍យកប្រជាជនជាធំ ដើម្បីបម្រើប្រជាជន និងដើម្បីប្រទេសជាតិយើង។ គណបក្សមានមហិច្ឆតាក្នុងការកសាងប្រទេសជាតិ យើងអោយរីកច្រើន និង រុងរឿង ដើម្បីអោយកូនចៅជំនាន់ក្រោយរបស់យើងបានរស់នៅក្នុងសុខសន្តិភាព និងវិបុលភាពយូរអង្វែង ជាពិសេសដើម្បីធ្វើអោយប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនារបស់ជាតិយើងដោយខ្លួនឯងដោយមិននៅក្រោមគំនាប់ របស់នរណាម្នាក់ ឬក្រុមណាមួយ។ក្នុងន័យនេះ លោកបានស្នើដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះចន្លោះ និងភាពអសកម្មទាំង ឡាយ ទាំងពួង ហើយតម្កល់ផលប្រជាយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីបន្តទាក់ទាញនូវការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះត្រូវបន្តខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាជន ឱ្យបានល្អ។
ជាមួយគ្នានេះ លោកក៏បានលើកឡើង និងធ្វើការបកស្រាយពន្យល់នូវខ្លឹមសារពាក់ព័ន្ធនឹងប្រធានសំខាន់ៗមួយចំនួនជូនដល់មន្រ្តី បក្សទាំងអស់ សម្រាប់យកទៅធ្វើជាមូលដ្ឋានក្នុងការធ្វើឃោសនា និងបដិឃោសនានៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន ដូចជា សមទ្ធិផល និងលទ្ធផលនៃការកែទម្រង់របស់រាជរដ្ឋាភិបាលពិសេសការខិតខំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ សំណូមពរ ផ្សេងៗរបស់ប្រជាពលរដ្ឋ ដូចជាពាក់ព័ន្ធប័ណ្ណបើកបរម៉ូតូ ការផ្ទេកម្មសិទ្ធដីធ្លី និងការលុបចោលការយកលុយផ្លូវជាតិលេខ៤ ជាដើម ។ល ៕