(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing Co នៅថ្ងៃសុក្រម្សិលមិញនេះ បានឈ្នះក្នុងការដេញថ្លៃផលិតយន្តហោះ Air Force One ថ្មី របស់ប្រធានាធិបតីអាមេរិក នេះបើយោងតាមការឲ្យដឹងពីមន្ទីរបញ្ចកោណ និងត្រូវបានចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ ខែមករា។
Boeing បានចុះកិច្ចព្រមព្រៀងជាមួយនឹងមន្ទីរបញ្ចកោណ ក្នុងទឹកប្រាក់ ២៥,៨លានដុល្លារអាមេរិក (តម្លៃនេះគឺសម្រាប់ការផ្គត់ផ្គង់គ្រឿងបរិក្ខា និងការរចនា) ក្នុងការផលិតយន្តហោះ Air Force One ថ្មីឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងនេះត្រូវបានគេដឹងថា មានតម្លៃទាបបំផុត។
គួរបញ្ជាក់ផងដែរថា Air Force One ជាយន្តហោះមួយដែលរចនាឡើង ដោយបំពាក់នូវបច្ចេកវិទ្យាខ្ពស់ ដើម្បីការងារសុវត្ថិភាព ប្រធានាធិបតីអាមេរិក៕