(ភ្នំពេញ)៖ Home Top ជាផ្សារទំនើបតែមួយគត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការផ្គត់ផ្គង់សម្ភារៈ ប្រើប្រាស់គ្រប់ប្រភេទ ដែលនាំចូលពីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Do It Best របស់សហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅតាម បណ្តោយមហាវិថីម៉ៅសេទុង ទល់មុខវត្តទូលទំពូង បានប្រារព្ធកម្មវិធីគម្រប់ខួប១ឆ្នាំរបស់ខ្លួន នៃការបើកបម្រើលក់ជូនអតិថិជន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។
ក្រុមហ៊ុន Do It Best គឺជាក្រុមហ៊ុនធំជាងគេ នៅលើពីភពលោកផ្នែកផ្គត់ផ្គង់ សម្ភារៈប្រើប្រាស់គ្រប់ប្រភេទមានលក្ខណៈស្តង់ដារ ពីអាមេរិក និងមានមូលដ្ឋាន ស្ថិតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរដ្ឋ Indiana បានបង្កើតឡើង តាំងពីឆ្នាំ ១៩៤៥ មកម្ល៉េះ។
ក្រុមហ៊ុន Do It Best មានដៃគូរសហការផលិតជាង ៧០០០ រោងចក្រ នៅទូទាំងពិភពលោក ហើយមានផលិតផលជាង៧០០០០ មុខ និងមានសាខា៣៨០០សាខា ក្នុងសហរដ្ឋអាមេរិក។ ក្នុងពេលបច្ចុប្បន្ននេះ Do It Best បានផ្តល់អាជ្ញាប័ណ្ណ ទទួលសិទ្ធចែកចាយ ជាផ្លូវការរបស់ខ្លួន ចំនួន៥៣ ប្រទេសនៅលើពិភពលោក ក្នុងនោះព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី ៥៣ ដែលទទួលសិទ្ធិផ្តាច់មុខ ដោយផ្សារទំនើប Home Top។
ក្នុងឱកាសគម្រប់ខួប១ឆ្នាំរបស់ផ្សារទំនើប Home Top ដែលបានបើកដំណើរការជាផ្លូវការ ក្នុងព្រះរាជាណាចក្រកម្ពុជាក៏ទទួលបាន នូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន។ អ្វីដែលពិសេសថែមទៀតនេះ ដើម្បីអបអរឱកាសគំរប់ខួប១ឆ្នាំ ផ្សារទំនើប Home Top បានធ្វើការលក់បញ្ចុះតម្លៃ១៥ទៅ២០% ក្នុងរយៈពេល៥ថ្ងៃ គឺគិតចាប់ពីថ្ងៃ ទី ៣០ ខែមករា រហូតដល់ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៦ នេះ។ ដូចនេះ សូមអតិថិជន ទាំងអស់អញ្ជើញមកកាន់ផ្សារទំនើប Home Top ដើម្បីទស្សនា និងរីករាយក្នុងការទិញទំនិញតាមតម្រូវការ របស់លោកអ្នក៕