(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ បានចូលរួមកាន់វេនបិណ្ឌទី៨ និងរាប់បាត្រឆ្លងចូលវេនទី៩ នៅវត្តចំនួន២ នៅក្នុងស្រុកមង្គលបូរីរួមមាន៖ វត្តហ្លួងស៉ីសុវត្ថិរតនារាម ឃុំឬស្សីក្រោក និងវត្តសុវណ្ណនខាសត្ថារាម ហៅវត្ត ត្នោត ស្ថិតនៅឃុំសឿ។
ឱកាសនោះលោកអភិបាលខេត្តក៏បានចែកអំណោយជូនតាជីយាយជីពុទ្ធបរិស័ទ ដែលបានចូលរួម ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នការពារពីការចម្លងកូវីដ-១៩។
ទាក់ទឹនទៅនិងសភាពការណ៍សង្គមនាពេលច្ចុប្បន្ន លោកអភិបាលខេត្តបានទទូចដល់បងប្អូនពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ កុំចាញ់បោក និងកុំចូលរួមសកម្មភាពខុសច្បាប់ ជាមួយក្រុមទាំងនោះ ពិសេសនៅក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌនេះ។
លោកបានបញ្ជាក់ថា «សកម្មភាពទាំងនេះគឺជាសកម្មភាពខុសច្បាប់ ដែលបង្កឲ្យមានអសន្តិសុខ ក្នុងន័យចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត គាំទ្រដោយប្រជាជនទូទាំងប្រទេស ដូច្នេះហើយសូមបងប្អូនកុំចាញ់បោកនូវការអូសទាញពីក្រុមទាំងនោះ»។
ជាមួយគ្នានេះ លោក អ៊ុ រាត្រី និងលោកស្រី ជ័យ ណារី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ មានសទ្ធាជ្រះថ្លា ចូលរួមនឹងប្រគេនទេយ្យវត្ថុ និងបច្ច័យទាំង២វត្តរួមមាន៖
*វត្តហ្លួងស៊ីសុវត្ថិរតនារាម ៖ អង្ករ ២០០ គីឡូក្រាម, មី ០៦កេស, ទឹកត្រី ០៥យួរ, ទឹកស៊ីអុីវ ០៥យួរ, ស្កសរចំនួន ១០គីឡូក្រាម, ទឹកក្រូច០២ កេស, ទឹកផ្លែឈើ០៣កេស, ទឹកបរិសុទ្ធវីតាល់ ០៥កេស, ស្លឹកតែចំនួន០៣កញ្ចប់ធំ។
បច្ច័យប្រគេនព្រះគ្រូចៅអធិការវត្តដើម្បីកសាង លោក និងលោកស្រី ជូនថវិកា៥០០ដុល្លារ សាលាខេត្ត និងមន្ត្រីរាជការមន្ទីរ អង្គភាព ថវិកា ៣លានរៀល
បច្ច័យបួនប្រគេនព្រះសង្ឃ ៣០អង្គ ក្នុង១អង្គ ៥០០០០រៀល។
*វត្តសុវណ្ណនខាសត្ថារាម ហៅវត្តត្នោត រួមមាន៖ អង្ករ ២០០ គីឡូក្រាម, មី ០៦កេស, ទឹកត្រី ០៥យួរ, ទឹកស៊ីអុីវ ០៥យួរ, ស្កសរចំនួន ១០គីឡូក្រាម, ទឹកក្រូច០២ កេស, ទឹកផ្លែឈើ០៣កេស, ទឹកបរិសុទ្ធវីតាល់ ០៥កេស, ស្លឹកតែចំនួន០៣ កញ្ចប់ធំ បច្ច័យប្រគេនព្រះគ្រូចៅអធិការវត្ត ដើម្បីកសាង ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ថវិកា ៥០០ដុល្លា សាលាខេត្តនិងមន្ត្រីរាជការមន្ទីរ អង្គភាព ២លានរៀល និងបច្ច័យបួនព្រះសង្ឃ២៣អង្គ ក្នុង១អង្គ ៤០ ០០០រៀល៕