(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ គណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានរៀបចំប្រកាសផ្សព្វផ្សាយ លទ្ធផលមហាសន្និបាតគណៈកម្មការធិការកណ្តាល គណបក្សលើកទី៣៩ ជូនដល់សមាជិកសមាជិកា ឲ្យបានជ្រាបបន្ត ដើម្បីបន្តផ្តល់ជូនសកម្មជន និងប្រជាពលរដ្ឋរបស់ខ្លួនតាមមូលដ្ឋាន ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួម លោកស្រី ជាអនុប្រធាន និង ជាសមាជិកអចិន្ត្រៃបក្សខណ្ឌ
ប្រធាន អនុប្រធាន សមាជិកសង្កាត់ទាំង១១ប្រធាន អនុប្រធាន និង សមាជិកបក្សផ្សារទាំង៣ សរុបទាំងអស់២៥០នាក់។
សម្រាប់លទ្ធផលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានដោះស្រាយ បញ្ហាជាច្រើនដែលប្រជាពលរដ្ឋ បានជួបប្រទះតាមមូលដ្ឋាន ដូចជារឿងការងារធ្វើស្លាកលេខយានយន្ត ម៉ូតូ ប័ណ្ណបើកបរ និងការចុះបញ្ចុះតម្លៃយ៉ាងច្រើនសម្រាប់ករណីទាំងនេះ សុទ្ធតែត្រូវបានផ្សព្វផ្សាយនៅពេលនេះ ។ ជាមួយគ្នានេះលោកប្រធានគណបក្ស បានប្រាប់ និងជំរុញទៅថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់ ត្រូវបង្កើនសកម្មភាព ចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋតាមមូលដ្ឋានខ្លាំងឡើងនិងតាមដានឲ្យបានជាប់រាល់បញ្ហា ដែលកើតមានឡើងចំពោះពួកគាត់៕