(ភ្នំពេញ)៖ ស្ថិតនៅវិទ្យាល័យទួលទំពូង នាព្រឹក ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៦ មានកម្មវិធីទស្សនទានព្រះពុទ្ធសាសនាមួយដែលបាន រៀបចំដោយ ក្រសួងធម្មការនិងសាសនា សហការជាមួយ សមាគមនទ្រទ្រង់ការបោះពុម្ភ និងអប់រំ បានរៀបចំអប់រំដល់សិស្សានុសិស្ស ប្រមាណ១៥៥០នាក់ រួមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ទាំងអស់ ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រះលិខិតបញ្ញា ប៉ែន វិបុល ព្រះប្រធានសមាគមន ទ្រទ្រង់ការបោះពុម្ភ និងអប់រំ រួមទាំងថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា ថ្នាក់ដឹកនាំសមាគម។
សកម្មភាពនេះ ប្រព្រឹត្តទៅដើម្បី អប់រំគុណធម៌ សីលធម៌ព្រះពុទ្ធសាសនា ដល់សិស្សានុសិស្ស ឲ្យចេះគោរព គុណមាតាបិតា អាណាព្យាបាល រាជរដ្ឋាភិបាល រួមចំណែក បណ្តុះបណ្តាល ចំណេះជំនាញ បទពិសោធន៍ ប្រកបដោយគុណធម៌ដែលជាធនធាន របស់ជាតិ ( ទំពាំងស្នងឬស្សី កុលបុត្រប្រុសស្រី ស្នងជាតិ )ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ លើវិសយ័អប់រំ ពង្រឹង ធនធាន មនុស្សទាំង ចំណេះដឹង ជំនាញ ប្រកបដោយគុណភាព ដើម្បីបន្តអភិវឌ្ឍន៏ជាតិមាតុភូមិ ហើយគោលការណ៏នេះក្រសួងធម្មការនិងសាសនា បានអនុវត្តតាមរយ:វិសយ័សាសនា ដើម្បីពង្រឹងគុណធម៌ ដល់បច្ឆាជន ជំនាន់ក្រោយ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕