(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៦លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ប្រុស) របួសធ្ងន់៦នាក់ (ស្រី១នាក់) ពុំមានរងរបួសស្រាល និងមិនពាក់មួកពេលគ្រោះថ្នាក់មាន៤នាក់ (យប់៣នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនតូច២គ្រឿង និងរថយន្តធំ៣គ្រឿង និងយានផេ្សងៗ២គ្រឿងផងដែរ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន២លើក ប្រជែងគ្រោះថ្នាក់១លើក ស្រវឹង២លើក បត់គ្រោះថ្នាក់១លើក និងបើកប្រជែង១លើក
ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន៨៦៣៩គ្រឿង បានធ្វើការអប់រំមាន៤៣៦៨គ្រឿង និងពិន័យសរុប២៨៨៧គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕