Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មកររោងចក្រ Y និង W Garmen នាំគ្នាតវ៉ាមួយស្របក់ ទាមទារឈប់សម្រាករយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

10-09-2020 11:17

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ កម្មកររោងចក្រ Y & W Garmen ដែលស្ថិតនៅសង្កាត់ស្ពាំនថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មួយចំនួន នាំគ្នាតវ៉ាបិទផ្លូវលេខ២១៧ ដោយទាមទារការឈប់សម្រាករយៈពេល៥ថ្ងៃ និងបើកប្រាក់ខែមុន នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខណៈដែលថៅកែអនុញ្ញាតឱ្យឈប់រយៈពេល៣ថ្ងៃ តាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កម្មករម្នាក់ ក្នុងចំណោមកម្មករដែលនាំគ្នាតវ៉ានេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ពួកគេសុំឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីបានជួបជុំគ្រួសារនៅស្រុកកំណើត និងស្នើសុំឱ្យប្រើប្រាក់ឈ្នួល ដើម្បីយកទៅចូលរួមធ្វើបុណ្យនេះ។

ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការតវ៉ា រោងចក្របានចេញសេចក្តីប្រកាសមួយ ដោយឱ្យកម្មកររបស់ខ្លួន ឈប់សម្រាប់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានរយៈពេល ៧ ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃអាទិត្យទី២០ ខែកញ្ញាផងដែរ។

រោងចក្រក៏បានបញ្ជាក់ទៀតថា ចំពោះថ្ងៃសៅរ៍ទី ១៤, ១៥ និង១៩ ត្រូវបានធ្វើការដោះដូរជាមួយនឹងបំណាច់ឆ្នាំរបស់កម្មករនិយោជិតដែលនៅសល់។

បន្ទាប់ពីមានការប្រកាសបែបនេះកម្មករក៏បានរំសាយការធ្វើបាតុកម្មនិងបានផ្លូវឡើងវិញផងដែរ៕