(ភ្នំពេញ)៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងលើវិស័យព័ត៌មាន ទូរគមនាគមន៍វិទ្យា ICT ប្រជាពលរដ្ឋមានសិទ្ធ ប្រើប្រព័ន្ធព័ត៌មានសង្គមយ៉ាងទូលំទូលាយជាចំហរ។ ថ្នាក់ដឹកនាំជាតិ ស្ថាប័នរដ្ឋ ឯកជន សុទ្ធតែមាន៖ Website, Facebook ។ល។
ដោយឡែកគណបក្សនយោបាយក៏ដូចគ្នា, ដូចជា គណបក្សប្រជាជនកម្ពុជា បានចេញផ្សាយជាសាធារណៈ សេវាព័ត៌មានតាម Online App មានឈ្មោះ CPP News សូមសាធារណជន។ ចង់ដឹងព័ត៌មាននានារបស់ គណបក្សប្រជាជនកម្ពុជា សូមចូលទៅ CPP News (កម្មវិធីទទួលព័ត៌មាន) ។ ការចេញផ្សាយនៅកម្មវិធីទទួលព័ត៌មានរបស់ គណបក្សប្រជាជនកម្ពុជានៅពេលនេះ មិនទាន់ឃើញមាន គណបក្សនយោបាយផ្សេងទៀត មានកម្មវិធីនេះនៅឡើយនោះទេ៕