Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រូបភាពបង្ហាញពីសកម្មភាព របស់សម្តេចតេជោ ហ៊ុន សែន លេងកីឡាវាយកូនហ្គោល ដើម្បីសុខភាព នាព្រឹកថ្ងៃសៅរ៍នេះ

30-01-2016 09:47

(ភ្នំពេញ)៖ រូបភាពជាច្រើនសន្លឹក របស់ស​ម្តេចតេជោ ហ៊ុន សែន បង្ហាញពីសកម្មភាពលេងកីឡាវាយហ្គោល ដើម្បីថែរក្សាសុខភាព ឲ្យបានល្អព្រោះសម្តេចមិនអាចលេងបាល់ទាត់ ឬបាល់ទះបាន គឺមានតែកីឡាវាយកូនគោលនេះហើយ ដែលសមស្របបំផុត សំរាប់ការហាត់ប្រាណរបស់សម្តេច, នេះបើយោងតាមការលើកឡើង របស់សម្តេចតេជោ នៅលើ Facebook របស់សម្តេចនាព្រឹក ថ្ងៃសៅរ៍នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម (ប៉ុន្មាននាទីមុននេះ) យ៉ាងដូច្នេះថា៖ «ពេលនេះខ្ញុំកំពុងស្ថិតក្នុងទីលាន វាយកូនគោល ជាមួយនិងក្រុមវាយកូនគោលផ្សេងទៀត ទាំងជាតិនិងអន្តរជាតិ។ អាស្រ័យដោយប្រទេសយើងមានសន្តិភាព មានអ្នកវិនិយោគទុន មានទេសចរ មានអ្នកការទូត មានអង្គការអន្តរជាតិ ដូចនេះចំនួនអ្នកលេងជាជនជាតិបរទេស ច្រើនជាងជនជាតិ ខ្មែរប្រមាណ ២ភាគ៣។ សំរាប់ខ្ញុំអាយុកាន់តែច្រើន មិនអាចលេងបាល់ទាត់ ឬបាល់ទះបាន គឺមានតែកីឡាវាយកូនគោលនេះហើយ ដែលសមស្របបំផុតសំរាប់ ការហាត់ប្រាណរបស់ខ្ញុំ។ ជូនពរជនរួមជាតិជួបតែសេចក្តីសុខ»