Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំក្រុមភេរវកម្ម ជាង៤០នាក់ ត្រូវបានសម្លាប់ នៅរុស្ស៊ី ក្នុងឆ្នាំ២០១៥

30-01-2016 09:22

(ម៉ូស្គូ)៖ ភ្នាក់ងារប៉ូលិសពិសេសរុស្ស៊ី បានសម្លាប់មនុស្សជាង៤០នាក់ ដែលជាមេដឹកនាំក្រុមភេរវកម្ម នៅក្នុងឆ្នាំ២០១៥ នេះបើតាម ការឲ្យដឹងពីលោក Evgeny Ilyin អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម ចេញផ្សាយដោយព័ត៌មានស៊ិនហួរ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ។  ប្រភពខាងលើបញ្ជាក់ថា ក្នុងចំណោមមេដឹកនាំក្រុមភេរវកម្មជាង៤០នាក់ដែលបានសម្លាប់ នោះមាន២០នាក់ បានស្បថបង្ហាញភាពស្មោះត្រង់ ជាមួយនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS។

សូមជំរាបផងដែរថា នៅក្នុងឆ្នាំ២០១៥ មានពលរដ្ឋរុស្ស៊ីជាង១០០នាក់ ត្រូវបានហាមឃាត់ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដើម្បីចូលរួមជាមួយក្រុមភេរវកម្ម៕