Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូបង្វឹក និងក្រុមកីឡា Cambodian All Stars ៣៦នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ​៤៣២លានរៀល

30-01-2016 08:52

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ប្រាក់រួចហើយដល់កីឡាករ និងគ្រូបង្វឹកនៃក្រុមបាល់ទាត់ Cambodian All Stars ចំនួន១,០០០ដុល្លារ សហរដ្ឋអាមេរិកក្នុងម្នាក់ៗ, ក្រោយពីទទួលបានជ័យជំនះលើក្រុម Buriram United មកពីប្រទេសថៃ នៅក្នុងការប្រកួតខួបមិត្តភាពថៃកម្ពុជាលើកទី ៦៥។ ប៉ុន្តែថ្ងៃទី២៨ ខែមករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ថវិការបន្ថែមទៀត តាមការស្នើសុំពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយសារសម្រេចផ្តល់សម្រាប់ម្នាក់ៗចំនួន ១២លានរៀល សម្រាប់គ្រូបង្វឹក និងកីឡាករ ទាំង៣៦ នាក់ មានទឹកប្រាក់សរុប ៤៣២លានរៀល។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការអបអរសាទរ​ចំពោះក្រុម​កីឡាបាល់ទាត់ All Stars កម្ពុជា ដែលបានយកឈ្នះលើក្រុម Buriram United មកពីប្រទេសថៃនៅក្នុង​ការប្រកួតខួបមិត្តភាពថៃកម្ពុជាលើកទី ៦៥ ដែលក្នុងនោះតាម​រយៈនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ឋកីឡាបាល់ទាត់ ខ្ញុំបានផ្តល់ជូនរួចហើយនូវថវិកាឧបត្ថម្ភ ចំនួន$១,០០០ ក្នុងម្នាក់ៗសម្រាប់ ៣៦​នាក់ទាំងកីឡាករ និងគ្រូបង្វឹក ដែលសរុបគឺ ($៣៦,០០០) ។ កាលពីថ្ងៃទី ២៨ ខែ មករាកន្លងទៅនេះយោងតាមសំណើរបស់រដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា ខ្ញុំបានសម្រេចផ្តល់ថវិកា​បន្ថែមទៀត​សម្រាប់ម្នាក់ៗ១២លានរៀល សម្រាប់គ្រូបង្វឹក និងកីឡាករ ទាំង៣៦​នាក់ ដែលសរុបទឹកប្រាក់ ៤៣២លានរៀល»

សូមជំរាបថា នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ កីឡាកររបស់ក្រុម Cambodian All Stars ចំនួន ៣៦រូប ដែលបាន ខិតខំអស់កម្លាំងកាយកម្លាំងចិត្ត នៅលើសមរភូមិវាលស្មៅ​ដ៏ខៀវស្រងាត់ យកឈ្នះលើក្រុមខ្លាំងរបស់ថៃ Buriram United ដោយគ្រាប់បាល់ប៉េណាល់ទី ៦-៥៕