(បន្ទាយមានជ័យ)៖ ដើម្បីសុខុមាលភាពរបស់សិស្សានុសិស្ស នៅក្នុងដំណាក់កាល នៃការបើកឲ្យដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច បឋមសិក្សាមធ្យមសិក្សា និងគ្រឹស្ថានសិក្សា ឯកជនក្នុងដំណាក់កាលទី២នេះ ក៏ដូចជា អនុទៅតាមគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា ពិសេសក្រសួងសុខាភិបាល លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋក្រុងសិរីសោភ័ណ ដាក់ចេញវិធានការដល់ការិយាល័អប់រំ ក៏ដូចជា បណ្តារសាលារៀនដែលបើកដំណើរការ ត្រូវមានការពិនិត្យឲ្យ បានត្រឹមត្រូវនូវឧបករណ៍វាស់កំដៅ សាប៊ូ ទឹកអាល់កុល ចែលសម្លាប់មេរោគ នឹងម៉ាសសម្រាប់ចែជូនដល់សិស្សានុសិស្ស ការពារអីការចម្លងមេរោគកូវីដ-១៩។
ការដាក់ចេញវិធានការនេះ នៅក្នុងកិច្ចប្រជុំគណៈគណបញ្ជាការឯកភាពរដ្ឋក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាប្រជុំសាលាក្រុងសិរីសោភ័ណ។
លោក ហ៊ឹល រ៉ាយ៉ា ក៏បានបញ្ជាក់ថា ស្របពេលដែលសាលារៀនបើកឲ្យដំណើរការក្នុងដំណាក់កាលទី២នេះ គ្របសាលារៀនទាំងអស់ត្រូវរៀបចំអនុវត្តតាមគោលការណែនាំរបស់ក្រសួងអប់រំ ដោយត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព, ការរក្សាគម្លាតសុវត្ថិភាពក្នុងគ្រឹះស្ថានសិក្សា, លើកកម្ពស់សុខភាពចាំបាច់សម្រាប់អ្នកសិក្សា បុគ្គលិកអប់រំ និងបុគ្គលិកផ្សេងទៀត, បរិក្ខារសម្ភារអនាម័យ, ការអប់រំសុខភាព និងបណ្តុះបណ្តាលអំពីវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩។
លោកអភិបាលក្រុង ក៏បានជំរុញបន្ថែមដល់អ្នកពាក់ព័ន្ធត្រូវចូលរួម ផ្សព្វផ្សាយឲ្យបានផុសផុលដល់អាណាព្យាបាលឲ្យពួកគាត់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩ ដោយឲ្យពួកគាត់ត្រៀមទឹកអាល់កុល ឬជែលសម្លាប់មេរោគ ឬរបាំងការពារមុខ ជូនដល់កូនៗពួកគាត់ ដើម្បីចូលរួមការពារពីការចម្លងកូវីដ-១៩៕