(ភ្នំពេញ)៖ លទ្ធផលនៃការអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក សរុបរយៈពេល២៩ថ្ងៃ មានយានយន្ត ដែលចូលគោលដៅ មានចំនួន៩៣៧,៦៩៩ គ្រឿង ក្នុងនោះមានម៉ូតូ ៦០ភាគរយ។ ចំណែកយានយន្តដែលល្មើសច្បាប់វិញ មានចំនួន ២០៤,៤៩៤គ្រឿង ក្នុងនោះ មានម៉ូតូ ៦២ភាគរយ។ក្នុងចំនួននៃការល្មើសរបស់យានយន្តនេះ មានការអប់រំ លើយានយន្ត ៩៨,២៧៩គ្រឿង ស្មើ៤៨ ភាគរយ និងការពិន័យ មានយានយន្ត ១០៦,២១៥គ្រឿង បង់ប្រាក់បាន ៧៣ភាគរយ។ នេះបើយោងតាមលទ្ធផលនៃការអនុវត្តការ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករា នេះ។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៣៥,១១៤ គ្រឿង ក្នុងនោះ មានម៉ូតូ ៥៨ភាគរយ។ ចំនែកយានយន្ត ដែលល្មើសច្បាប់វិញ មានចំនួន ៨,៦៣៩គ្រឿង ក្នុងនោះមានម៉ូតូស្មើ ៦៤ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៤,៣៦៨ គ្រឿង ៥១ភាគរយ និងផាកពិន័យ បាន ២,៨៨៧ គ្រឿង បង់ប្រាក់ពិន័យ៧៣ភាគរយ៕