(ភ្នំពេញ)៖ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ លោក ម៉ៅ សេទុង ប្រធានាធិបតីចិន បានប្រកាសជាផ្លូវការនូវការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅខ្លោងទ្វារធានអានមេន (Tian An Men) រដ្ឋធានីប៉េកាំង ប្រទេសចិន ហើយប្រជាជនចិនក៏ចាប់ផ្តើមដំណើរថ្មីក្នុងការកសាងប្រទេសជាតិ។ ក្រឡេកទៅមើលកាលពី៧១ ឆ្នាំមុន ប្រជាជាតិចិនបានពុះពាររាល់ការលំបាកទាំងឡាយ ក្រោយពីក្រោកឈរឡើង និងសម្បូរសប្បាយឡើងបានស្វាគមន៍ជាមួយភាពខ្លាំងក្លាឡើង ដែលជាដំណើរដ៏មហិមាបំផុត។ បច្ចុប្បន្ននេះគឺជាយុគសម័យដែលប្រជាជនជាម្ចាស់ប្រជាជនកម្លាំងពលកម្មកំពុងតែបង្កើតសមិទ្ធផលថ្មីៗជាច្រើន ដែលជាភាពភ្ញាក់ផ្អើលដល់ពិភពលោក។
យើងនឹងរំឭកអំពីដំណើរឆ្លងកាត់របស់សាធារណរដ្ឋប្រជាមានិតចិន និងអច្ឆរិយចិននីមួយៗដែលបង្កើតឡើងដោយប្រជាជនចិនដូចខាងក្រោមនេះដើម្បីស្វែងយល់អំពីអំណាច ដ៏អស្ចារ្យនៃប្រជាជាតិចិន ក្នុងដំណើរសម្រេចក្តីសុបិនរបស់ខ្លួនប្រកបដោយភាពរុងរឿងរីកចម្រើន។
១៖ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាដំណើរចាប់ផ្តើមទៅកាន់ភាពរុងរឿង
ប្រជាជនចិនធ្លាប់បានដឹកនាំពិភពលោកឆ្ពោះទៅកាន់ការអភិវឌ្ឍន៍រយៈវែង នៅក្នុងប្រវត្តិសាស្ត្រ បង្កើតបានជាអរិយធម៌ចិនដ៏សែនជ្រាលជ្រៅ និងទូលំទូលាយ។ អស់រយៈពេលយូរមកហើយ ប្រទេសចិនគឺជាប្រទេសដែលបង្រួបបង្រួមគ្នា សាមគ្គីគ្នា និងមានវិបុលភាពរីកចម្រើន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអរិយធម៌សម្រាប់មនុស្សជាតិទាំងឡាយ។ ហើយក្នុងរយៈពេលជាងមួយរយឆ្នាំនេះ គឺចាប់តាំងពីឆ្នាំ១៨៤០មក ជាមួយនឹងការចុះខ្សោយនៃរាជវង្សសក្ដិភូមិ និងទទួលរងការឈ្លានពានពីសត្រូវបរទេស ប្រទេសចិនធ្លាប់ធ្លាក់ចូលក្នុងស្ថានភាពសង្គមមួយ ដែលពាក់កណ្តាលអាណានិគមនិងពាក់កណ្តាលសក្តិភូមិ។
គឺចាប់តាំងពីពេលនោះមក វីរជនឆ្នើមរាប់មិនអស់បានចាប់ផ្តើមតស៊ូប្រយុទ្ធតបទល់ ដើម្បីឯករាជ្យ និង ភាពរុងរឿងសម្បូរសប្បាយសម្រាប់ប្រទេសជាតិ ការសម្រេចបាននូវភាពរុងរឿងដ៏អស្ចារ្យសម្រាប់ប្រជាជនចិន ក្លាយជាគោលដៅនៃក្តីសង្ឃឹមរបស់ប្រជាជនចិនគ្រប់រូប ក្នុងរយៈពេលជាងមួយរយឆ្នាំ គឺចាប់តាំងពីឆ្នាំ ១៨៤០ មកក្នុងប្រវត្តិសាស្រ្ត។
ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនជាងមួយរយឆ្នាំគឺចាប់តាំងពីឆ្នាំ១៨៤០មកបានផ្លាស់ប្តូរទិសដៅអភិវឌ្ឍន៍ នៃប្រវត្តិសាស្រ្តចិន ប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅបំផុត។ វាបានបញ្ចប់នូវប្រវត្តិសាស្រ្តដែលប្រជាជនចិនត្រូវបានទទួលរងការគៀបសង្កត់ និងធ្វើជាទាសករ បានផ្លាស់ប្តូរពីមូលដ្ឋានគ្រឹះមកជាជោគវាសនារបស់ប្រជាជនចិន បានឈានចូលយុគសម័យថ្មីដែលប្រជាជនជាម្ចាស់នៃប្រទេសជាតិ។ នេះបានចាក់មូលដ្ឋានគ្រឹះជាលក្ខណៈ និងប្រព័ន្ធនយោបាយសម្រាប់កំណែទម្រង់សង្គម និងបង្កើតសង្គមនិយមដែលជាលក្ខណៈពិសេសនៃចិន ឲ្យមានភាពជ្រាលជ្រៅបំផុតក្នុងប្រវត្តិសាស្រ្តចិន។
នេះបានបញ្ចប់ប្រវត្តិសាស្រ្តពាក់កណ្តាលអាណានិគម និងពាក់កណ្តាលសក្តិភូមិដែលកើតមានឡើងក្នុងប្រទេសចិន និងបានលើកកម្ពស់ឋានៈអន្តរជាតិរបស់ចិន ដែលពុំធ្លាប់មានពីមុនមក។ គោលនយោបាយក្នុងស្រុក និងក្រៅស្រុកសំខាន់ៗដែលអាចធ្វើឲ្យប្រទេសចិន អាចឈរយ៉ាងរឹងមាំជាមួយបណ្ដាប្រទេសជាតិ លើពិភពលោកមានដូចជា ការការធ្វើចង្ក្រានថ្មីមួយទៀត ការបោសសម្អាតផ្ទះសម្បែងបន្ទាប់មកអញ្ជើញភ្ញៀវមកការអភិវឌ្ឍទើបជាកិច្ចការចម្បងសំខាន់ជាដើម។ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានចាក់គ្រឹះក្នុងប្រវត្តិសាស្រ្តសម្រាប់ការឈានទៅរកភាពអស្ចារ្យរុងរឿង សម្រាប់ប្រជាជនចិន ប្រជាជនចិនសាមគ្គីគ្នាដែលមិនធ្លាប់មានពីមុនមក និងសម្រេចបានភាពរីកចម្រើនរុងរឿងសម្រាប់ជាតិដ៏មហិមា។
២៖ មាគ៌ាដ៏ត្រឹមត្រូវមួយក្នុងការដឹកនាំទៅកាន់ភាពរុងរឿង
ប្រធានាធិបតីចិន Xi Jinping បានបង្ហាញថា យើងអាចបង្កើតសមិទ្ធផលអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដើរចេញនូវផ្លូវប្រកបដោយភាពត្រឹមត្រូវគឺជាមូលហេតុដ៏សំខាន់ចម្បង។ ផ្លូវដែលចិនកំពុងដើរនាពេលបច្ចុប្បន្ននេះគឺជាមាគ៌ានៃសង្គមនិយម ដែលមានលក្ខណៈពិសេស នៃចិនត្រូវបានរួមបញ្ចូលគ្នានូវភាពជាក់ស្តែងទូទៅនៃម៉ាក្សនិយម-លេនីននិយម ជាមួយនឹងលក្ខខណ្ឌជាក់ស្តែងក្នុងប្រទេសចិន ដែលមានភាពខុសគ្នាពីគំរូប្រព័ន្ធសង្គមផ្សេងទៀត និង មានកម្លាំងជីវិតដែលមានភាពប្លែក និង រឹងមាំខ្លាំងគួរឲ្យកត់សម្គាល់។
មាគ៌ានៃសង្គមនិយមដែលជាលក្ខណៈពិសេសនៃចិន គឺជាការដឹកនាំប្រជាជនចិនរបស់បក្សកុម្មុយនិស្តចិន ហើយមាគ៌ាដែលត្រូវបានបើកយ៉ាងជោគជ័យនៅក្នុងការអនុវត្ត និង ការស្វែងរក ដើម្បីក្នុងគោលបំណងចាក់ឬសយ៉ាងជ្រៅក្នុងប្រទេសចិន និង ជួយដោះស្រាយបញ្ហាដែលមាននៅក្នុងប្រទេស នេះគឺជាមាគ៌ាដ៏ចាំបាច់ និង វិថីដ៏ធំទូលាយមួយ ក្នុងការសម្រេចបាននូវសុភមង្គល ជូនដល់ប្រជាជន និងភាពរុងរឿងអស្ចារ្យសម្រាប់ជាតិ។
លក្ខណៈពិសេសបំផុតនៃមាគ៌ាចិន គឺជាការតស៊ូរួមដំណើរជាមួយការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ បក្សកុម្មុយនិស្តចិនគឺជាស្នូលដឹកនាំនៃកិច្ចការក្នុងសង្គមនិយម ដែលជាលក្ខណៈពិសេសនៃចិន គឺជាសសរទ្រូងដ៏រឹងមាំបំផុតរបស់យើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពធ្វើឲ្យស្ងប់ស្ងាត់នូវបញ្ហាព្យុះខ្យល់ ដោះស្រាយបញ្ហាវិបត្តិ និងយកជ័យ ជម្នះ។ លក្ខណៈពិសេសគួរឲ្យកត់សម្គាល់នៃមាគ៌ាចិន គឺស្ថិតនៅលើការប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលយកប្រជាជនជាធំ។ តស៊ូអភិវឌ្ឍដើម្បីប្រជាជន អភិវឌ្ឍពឹងផ្អែកលើប្រជាជន និងការចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍជូនដល់ប្រជាជនទាំងមូល គឺជាកម្លាំងជួយដោះស្រាយបញ្ហារវាងតម្រូវការជីវភាពល្អប្រសើរ ដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការអភិវឌ្ឍគ្មានតុល្យភាព និងមិនមានលក្ខណៈគ្រប់គ្រាន់ គឺជាការធានាបាននូវមូលដ្ឋានគ្រឹះ ជាមាគ៌ាចិនតែងទទួលបានការការពារដោយស្មោះពីមហាជន។
លក្ខណៈពិសេសនៃមាគ៌ាចិន ស្ថិតត្រង់ការប្រមូលផ្តុំកម្លាំងអនុវត្តកិច្ចការងារធំៗ។ ស្ថិតក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់បក្សកុម្មុយនិស្តចិន បានរៀបចំចាត់ចែងយ៉ាងពេញលេញ និង ជួយសម្របសម្រួលទៅវិញទៅមក មានគោលដៅរួមតែមួយ ដោយកាលពីមុនបានចាប់ផ្តើមពីគ្រាប់បែកនុយក្លេអ៊ែ មីស៊ីល និងផ្កាយរណបសប្បនិមិត្ត រហូតឈានដល់យានអវកាស ចាប់ផ្តើមពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងរដ្ឋធានីប៉េកាំងរហូតដល់ពិព័រណ៍ពិភពលោកក្នុងទីក្រុងសៀងហៃ ចាប់ផ្តើមពីការជួយសង្គ្រោះគ្រោះទឹកជំនន់រហូតដល់ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស នេះបានបង្ហាញឲ្យឃើញពីប្រជាជនចិនរួបរួមចិត្តតែមួយ និង សាមគ្គីគ្នា! ទោះបីផ្លូវល្អរឺមិនល្អ ប្រជាជនជាអ្នកវិនិច្ឆ័យអាជ្ញាកណ្តាល។ ប្រវត្តិសាស្រ្ត និង ការអនុវត្ត បានបង្ហាញម្តងហើយម្តងទៀតថា មាគ៌ាចិនគឺជាជម្រើសរបស់ប្រជាជន អនុលោមតាមផលប្រយោជន៍មូលដ្ឋានគ្រឹះរបស់ប្រជាជនទាំងមូល គឺជាមាគ៌ាដ៏ត្រឹមត្រូវដែលសាកសមនឹងលក្ខខណ្ឌក្នុងប្រទេសចិន អាចដឹកនាំជាតិឈានទៅភាពរស់រវើកសាជាថ្មី។
៣៖ សន្ទុះនៃសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះទៅកាន់ភាពរុងរឿង
នៅដើមគ្រាដំបូងនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ចិនមានភាពក្រីក្រខ្លាំង និងមានតម្រូវការអភិវឌ្ឍខ្លួនច្រើន។ នៅឆ្នាំ១៩៥២ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន មានត្រឹមតែ ៦៧,៩ ពាន់លានយ័ន និង មានចំនួន១១៩យ័នសម្រាប់មនុស្សម្នាក់ៗ។ ប្រទេសចិនសព្វថ្ងៃនេះ កំពុងតែប្រែប្រួលទៅជាភាពល្អវិសេសវិសាល នៅក្នុងឆ្នាំ ២០១៩ ផលិតផលក្នុងស្រុកសរុបរបស់ចិនមានចំនួនជិត១០០ទ្រីលានយ័ន ដែលឈរលំដាប់ថ្នាក់លេខ២ នៅលើពិភពលោក និង មានចំនួន ៦៤៦៤៤ យ័នសម្រាប់មនុស្ស ម្នាក់ៗ។
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ អត្រារួមចំណែកជាមធ្យមរបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកមានចំនួនជិត៣០% បានក្លាយជាកម្លាំងដ៏មានថាមពលបំផុត ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចរបស់ពិភពលោក។ ចាប់តាំងពីឆ្នាំ២០២០ ដោយប្រឈមមុខជាមួយនឹងជំងឺវីរុស COVID-19 យ៉ាងធ្ងន់ធ្ងរ និងបរិយាកាសខាងក្នុង និងខាងក្រៅដែលមានលក្ខណៈស្មុគស្មាញ សេដ្ឋកិច្ចចិនបានបង្ហាញឲ្យឃើញពីភាពតាងតឹង ហើយ GDP ក្នុងត្រីមាសទី២ មានលក្ខណៈរបត់ខ្លាំង ដោយសម្រេចបាននូវកំណើនវិជ្ជមាន ៣,២% គឺជាប្រទេសដែលមានកំណើនវិជ្ជមានតែមួយគត់ក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្បងលើពិភពលោក។
នេះបានបង្ហាញជាថ្មីម្តងទៀតនូវភាពសមហេតុផល និងភាពជឿនលឿននៃប្រព័ន្ធសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយបានផ្តល់ជាទំនុកចិត្ត និង កម្លាំងដ៏រឹងមាំបន្ថែមទៀតក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។
ចាប់ពីជាប្រទេសដែលមិនអាចផ្តល់ដែកគោល និង ប្រេងកាតគ្រប់គ្រាន់ដោយខ្លួនឯងទៅកាន់វិស័យផលិតកម្មទី១លើពិភពលោក ចិនបានកសាងស្ថាបនាគ្រប់វិស័យ និងប្រព័ន្ធឧស្សាហកម្មទំនើបឯករាជ្យពេញលេញ ជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមានប្រភេទឧស្សាហកម្មទាំងអស់ ដែលបានចុះបញ្ជីនៅក្នុងឧស្សាហកម្មរបស់ អង្គការសហប្រជាជាតិ។ ក្នុងនោះវិស័យបង្កើតបច្ចេកវិទ្យាខ្ពស់មានដូចជា យាន្តអវកាស ទូរគមនាគមន៍អេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្ត្រ ថាមពលថ្មី និង វត្ថុធាតុដើមថ្មីៗកំពុងរីកសុះសាយ ហើយការប្រកួតប្រជែងជាលក្ខណៈខ្នាតធំ មានដូចជាផ្លូវដែកល្បឿនលឿន និង Nuclear power plant ត្រូវបានឈរលំដាប់កំពូល លើពិភពលោក។ ប្រទេសចិនបានបង្កើតបណ្តាញផ្លូវហាយវេ បណ្តាញផ្លូវដែកល្បឿនលឿន និងបណ្តាញអ៉ិនធឺណេតចល័តធំជាងគេលើពិភពលោក។
ក្រុមហ៊ុន HUAWEI និង ក្រុមហ៊ុនដទៃទៀតបាននាំមុខគេលើពិភពលោកក្នុងបច្ចេកវិទ្យា 5G ហើយការសាងសង់បណ្តាញ 5G របស់ប្រទេសចិន គឺមានសន្ទុះលឿនខ្លាំងគួរឲ្យកត់សម្គាល់ប្រព័ន្ធ BeiDou Navigation Satellite លេខបី ទើបតែបានបញ្ចប់ជាស្ថាពរ វាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយស្ថេរភាពក្នុងទីផ្សារ Global Navigation Satellite លើសកលលោក។
ប្រព័ន្ធវិស័យឧស្សាហកម្ម និងវិស័យផលិតកម្មដ៏មានឥទ្ធិពលរបស់ចិនបាននាំមកនូវផលប្រយោជន៍ជូនដល់ពិភពលោក។ ផលិតផលឧស្សាហកម្មរបស់ប្រទេសចិនដែលមានចំនួនជាង ២០០មុខ មានដូចជា ដែកថែប ស៊ីម៉ងត៍ និងរថយន្តបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក ហើយសិប្បកម្ម គ្រឿងប្រើប្រាស់ក្នុងផ្ទះ និង វាយនភណ្ឌជាដើមសុទ្ធតែមានឈ្មោះបោះសម្លេងខ្លាំងលើទូទាំងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលបច្ចេកវិទ្យាខ្ពស់ដូចជា កប៉ាល់ កុំព្យូរទ័រ ទូរស័ព្ទចល័ត និងថាមពលថ្មី ដែលផលិតនៅក្នុងប្រទេសចិន បានក្លាយជាស្លាកសម្គាល់ថ្មីសម្រាប់ការផលិត បានធ្វើឲ្យមនុស្សនៅជុំវិញពិភពលោកអាចរីករាយជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាប។
ការផលិតនៅក្នុងប្រទេសចិនក៏ផ្តល់នូវការធានាដ៏រឹងមាំសម្រាប់ជីវិត និងសុខភាពរបស់មនុស្សនៅជុំវិញពិភពលោកផងដែរ។ ចាប់តាំងពីមានការរីករាលដាលនៃជំងឺវីរុស COVID-19 មក ការផលិតម៉ាស សម្លៀកបំពាក់ការពារ វ៉ែនតាការពារ និងផលិតផលផ្សេងទៀតក្នុងប្រទេសចិន ដែលប្រើក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមានចំនួនលើសពី ៨០% ប្រទេសចិនបានបរិច្ចាគសម្ភារប្រយុទ្ធប្រឆាំងជំងឺវីរុសជាច្រើនដល់ប្រទេសដែលពាក់ព័ន្ធ និង អង្គការអន្តរជាតិ បានដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចជំនួសបានក្នុងការប្រយុទ្ធប្រឆាំងជាសកលជាមួយនឹងជំងឺវីរុសមួយនេះ។
៤៖ ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន បង្កើនកម្លាំងជំរុញឈានទៅរកភាពរុងរឿង
ក្តីសង្ឃឹមរបស់ប្រជាជន គឺទិសដៅនៃការអនុវត្តនយោបាយ។ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក ជាពិសេសចាប់តាំងពីការកែទម្រង់ និង បើកចំហមក ប្រទេសចិនបានជំរុញការអភិវឌ្ឍន៍កិច្ចការកាត់បន្ថយភាពក្រីក្រ និង ត្រូវបានកត់ត្រាប្រវត្តិសាស្រ្តសិទ្ធិមនុស្សលើពិភពលោកយ៉ាងល្អពិសេស។ ចាប់ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ២០១៧ ប្រជាជននៅតាមជនបទសរុបចំនួន ៧៤០ លាននាក់នៅក្នុងប្រទេសចិនត្រូវបានរួចផុតពីភាពក្រីក្រ ជាមធ្យមបានកាត់បន្ថយចំនួនជាង ៥ម៉ឺន នាក់ក្នុងមួយថ្ងៃ។ យោងតាមស្ថិតិរបស់ធនាគារពិភពលោកបានបង្ហាញថា រាល់ចំនួនប្រជាជនក្រីក្រ ១០០ នាក់នៅលើពិភពលោកដែលត្រូវបានរួចផុតពីភាពក្រីក្រ មានចំនួនជាង ៧០ នាក់មកពីប្រទេសចិន។ នៅចុងឆ្នាំ ២០១៩ ប្រជាជនក្រីក្ររបស់ចិនត្រូវបានកាត់បន្ថយមកត្រឹម ៥.៥១ លាននាក់ ហើយអត្រាភាពក្រីក្របានធ្លាក់ចុះពី ១០,២% មកត្រឹម ០,៦%។ ឆ្នាំ ២០២០ គឺជាឆ្នាំបញ្ចប់កិច្ចប្រឆាំងនឹងភាពក្រីក្រក្នុងប្រទេសចិនគ្រប់ជ្រុងជ្រោយ ប្រទេសចិននឹងសម្រេចបានគោលដៅលុបបំបាត់ភាពក្រីក្រជាដាច់ខាត ហើយភាពក្រីក្រដាច់ខាតនឹងក្លាយជារឿងអតីតកាលមួយនៅក្នុងប្រទេសចិន។
ចាប់តាំងពីការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិនមក ការអប់រំថ្នាក់ជាតិក្នុងប្រទេសចិនទទួលបានភាពជោគជ័យយ៉ាងខ្លាំងពីអត្រាអក្ខរកម្ម ៨០% រហូតដល់ការគ្របដណ្តប់លើវិស័យជួយផ្នែកអប់រំមានចំនួនជិត១០០% និងការអប់រំផ្នែកឧត្តមសិក្សាមានលក្ខណៈពេញនិយម ឥរិយាបថ និងកម្រិតវប្បធម៌នៃប្រជាជនទទួល បានការកែលម្អយ៉ាងខ្លាំង។ ប្រទេសចិនបានរៀបចំបង្កើតប្រព័ន្ធធានាផ្នែកវេជ្ជសាស្រ្តធំបំផុតលើពិភពលោកចំនួនប្រជាជនដែលចូលរួមក្នុងការធានារ៉ាប់រង វេជ្ជសាស្រ្តមូលដ្ឋានក្នុងទូទាំងប្រទេសបានឈានដល់ ១,៣៥ ពាន់លាននាក់ ហើយអត្រានៃការចូលរួមរក្សាស្ថេរភាពមានចំនួនជាង ៩៥% គោលដៅនៃការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តសម្រាប់ពលរដ្ឋត្រូវបានសម្រេចជាមូលដ្ឋាន។
ទាក់ទងជាមួយនឹងអាយុសង្ឃឹមរស់របស់ប្រជាជនចិនបានកើនឡើងពី ៣៥ឆ្នាំកាលពីគ្រាដំបូងនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនដល់ ៧៧,៣ ឆ្នាំក្នុងឆ្នាំ ២០១៩ ។
គុណភាពរស់នៅរបស់ប្រជាជនចិននៅតែបន្តការកែលម្អដោយចាប់តាំងពីជំហានញ៉ាំឆ្អែតនិងស្លៀកពាក់កក់ក្តៅ រហូតដល់រីករាយនឹងជីវិតដែលមានគុណភាព របស់ធំៗទាំងបីសម្រាប់ការរៀបអាពាហ៍ពិពាហ៍ ដោយចាប់ផ្តើមដំបូងគ្រាន់តែមានកង់ នាឡិកា និងម៉ាស៊ីនកាត់ដេរនៅទសវត្សឆ្នាំ ១៩៧០ រហូតដល់ត្រូវមានម៉ាស៊ីនបោកគក់ ទូរទស្សន៍ និងទូទឹកកកក្នុងទសវត្សឆ្នាំ ១៩៨០ ហើយក៏ឈានមកដល់ទសវត្សឆ្នាំ ១៩៩០ ត្រូវមានម៉ូតូ កុំព្យូទ័រ ម៉ាស៊ីនត្រជាក់ និងមកដល់បច្ចុប្បន្ននេះត្រូវមានលំនៅស្ថាន រថយន្ត និង ប្រាក់បញ្ញើ តម្រូវការក៏កាន់តែខ្ពស់ទៅៗ ការយល់ដឹងអំពីអារម្មណ៍សុវត្ថិភាព អារម្មណ៍ទទួលបាន និងអារម្មណ៍សុភមង្គលរបស់ប្រជាជន ត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ផងដែរ។ នៅឆ្នាំ ២០១៩ អត្រារួមវិភាគទាននៃការចំណាយក្នុងគ្រួសារចិនមានចំនួន ៥៧,៨% ហើយកម្លាំងជំរុញសំខាន់នៃកំណើនសេដ្ឋកិច្ចត្រូវបានពង្រឹងកាន់តែរឹងមាំថែមមួយកម្រិតទៀត។
បឋមចិត្តនោះគឺជាមហាសមិទ្ធផលនៃកិច្ចការបេសកកម្មអាចដឹកនាំឆ្ពោះទៅកាន់អនាគតកាល។ ឈរនៅចំនុចប្រសព្វនៃប្រវត្តិសាស្រ្ត និងអនាគតប្រជាជនចិននៅក្នុង យុគសម័យថ្មី បានចាប់ផ្តើមដំណើរដ៏អស្ចារ្យ ដែលពោរពេញទៅដោយមនោសញ្ចេតនាក្នុងការសម្រេចគោលដៅទៅកាន់ភាពរុងរឿងនៃប្រទេសជាតិ ភាពសម្បូរសប្បាយនៃជនជាតិ និង សុភមង្គលរបស់ប្រជាជន។ ដូចប្រធានាធិបតីចិន Xi Jinping បានលើកឡើងថា យើងខិតទៅជិតគោលដៅនៃភាពរីកចម្រើនដ៏មហិមារបស់ប្រជាជាតិចិនជាងពេលណាៗទាំងអស់ដែលមាននៅក្នុងប្រវត្តិសាស្ត្រ ហើយរឹតតែមានទំនុកចិត្ត និងសមត្ថភាពក្នុងការសម្រេចបានគោលដៅនេះជាងពេលណាៗទាំងអស់ក្នុងប្រវត្ដិសាស្ដ្រ។ យើងជឿជាក់យ៉ាងមុតមាំថា មានការដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនិស្តចិន មានលក្ខ-ណៈពិសេសដ៏ធំធេងសម្រាប់ប្រព័ន្ធសង្គមនិយម និងកម្លាំងតស៊ូពុះពាររួមគ្នារបស់ប្រជាជនចិនជាងរាប់រយលាននាក់ ប្រទេសចិននាថ្ងៃស្អែក ប្រាកដជានឹងរឹតតែមានភាពត្រចះត្រចង់ រុងរឿង និងកាន់តែវិបុលភាព៕
ដោយ៖ Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា