(ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ នាម៉ោង៣៖០០នាទី នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងទទួលអំណោយមនុស្សធម៌ ជាថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន ស៊ីន នីផុន ប៊ីអូមេឌីខល ឡាបូរ៉ែតថូរី ( ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនស្រាវជ្រាវ ឱសថនាំមុខគេ អស់រយៈពេល៥៥ឆ្នាំមកហើយ។

 ក្រុមហ៊ុន ស៊ីន នីផុន ប៊ីអូមេឌីខល ឡាបូរ៉ែតថូរី (ខេមបូឌា) លីមីធីត មានប្រតិបត្តិការនៅប្រទេសជប៉ុន សហរដ្ឋអាមារិក ចិន និងកម្ពុជា ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងមានប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៧មក។

សូមបញ្ជាក់ថា ថវិកាដែលជាអំណោយមនុស្សធម៌ របស់ក្រុមហ៊ុនខាងលើនេះ គឺសម្រាប់ចាត់ចែងបម្រើដល់ការងារសកម្មភាព មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕