(កណ្ដាល)៖ ស្ត្រីមេម៉ាយឈ្មោះ យ ស កំពុងផ្ទុកមេរោគអេដស៍ មានកូនក្នុងបន្ទុកចំនួន៣នាក់ នៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បច្ចុប្បន្នរស់នៅក្រោមសំយ៉ាបផ្ទះគេ មានតែដីតែគ្មានថវិកាសាងសង់ផ្ទះ បានលើកម្រាមដៃ១០ គោរពស្នើសុំថ្នាក់ដឹកនាំខេត្តកណ្ដាល ព្រមទាំងសប្បុរសជនានា មេត្តាជួយសម្រាលបន្ទុក និងសុំថវិការខ្លះគ្រាន់បានសាងសង់ គេហឋានស្នាក់នៅសមរម្យនឹងគេ។
នេះបើយោងតាមការបង្ហោះសារលើបណ្ដាញសង្គម Facebook និងតាមគ្រុប Telegram ពីសំណាក់លោក តេង រិទ្ធី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល ដែលបានខ្នះខ្នែងស្វែងរកសប្បុរសជន ដើម្បីគៀរគរថវិការជួយដល់ស្ត្រីកំសត់រូបនេះ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក តេង រិទ្ធី បានស្នើសុំជំនួយពីសប្បុរសជននានាជាច្រើននាក់ ហើយជាលទ្ធផលឃើញមានសប្បុរសជនជាមន្ត្រីរាជការខេត្តកណ្ដាលមួយចំនួន និងសប្បុរសផ្សេងទៀត បានឧបត្ថម្ភតាមសទ្ធាជ្រះថ្លា ដ្បិតតិចតួចក្ដី តែនេះជាទឹកចិត្ត បុណ្យកុសល ជាបេះដូងដែលខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ។
លោក តេង រិទ្ធី ក្នុងនាមជាក្រុមប្រឹក្សាខេត្តនៅតែទទូចស្នើសុំសប្បុរសជន មេត្តាជួយឧត្ថម្ភតាមសទ្ធជ្រះថ្លា ដើម្បីបានថវិកាមួយសមរម្យយកទៅជួយកសាងសង់ផ្ទះជូនគ្រួសារស្ត្រីកំសត់រូបនេះ។
គួរជម្រាបថា សប្បុរសជនអាចឧបត្ថម្ភថវិការតាមសទ្ធាជ្រះថ្លាតាមរយៈលេខទូរស័ព្ទ៖ ០១២ ៥៨៥ ០០២ ឬតាមរយៈកុងធនាគារ ABA ដែលមានលេខ Account៖ ០០០១៨៩៣៣៣ ដែលនេះជាលេខទូរស័ព្ទ និងជាអាខោនរបស់លោក តេង រិទ្ធី ផ្ទាល់ក្នុងការប្រមូលថវិកាជួយដល់គ្រួសារស្ត្រីកំសត់រូបនេះ៕