Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ដាក់ផែន​ការ​រៀបចំការ ប្រកួតកីឡាបាល់ទាត់មហាជន ពានរង្វាន់​របស់លោក អបអរ​បុណ្យចូល​ឆ្នាំថ្មី

29-01-2016 16:10

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានប្រកាសដាក់ផែនការ រៀបចំការប្រកួតកីឡាបាល់ទាត់មហាជន ពានរង្វាន់របស់លោកផ្ទាល់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនា ខែមេសាឆ្នាំ២០១៦នេះ។

ការប្រកាសរបស់អភិបាលខេត្ត ខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ខណៈលោកបានអញ្ជើញ​ចូលរួមពិ​ធីបិទ​សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តឆ្នាំសិក្សា២០១៤-២០១៥ និងលើកទិសដៅ ឆ្នាំសិក្សា២០១៥-២០១៦។ នៅក្នុងពិធីនេះ លោកអភិបាលខេត្ត បានផ្សព្វផ្សាយ អនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីការសម្រេចរបស់រាជរដ្ឋាភិបាលទាក់ទង នឹងបញ្ហាមួយចំនួនសម្រាប់ជីវភាពប្រចាំថ្ងៃដូចជា ប័ណ្ណបើកបរម៉ូតូ, ការផ្ទេរមរតក, ការលែងយកប្រាក់​លើផ្លូវជាតិលេខ៤ និងបញ្ហាតម្លៃអគ្គិសនី និងផែនការអភិវឌ្ឍខេត្ត ព្រមទាំងបានឧបត្ថម្ភ ដល់សិក្ខាកាមជាលោកគ្រូ អ្នកគ្រូគ្រប់កម្រិតចូលរួមចំនួន ជ១៥០នាក់ ក្នុងម្នាៗក់ថវិកា៣០.០០០រៀល។

ជាមួយគ្នានេះអភិបាលខេត្ត ក៏បានអំពាវនាវដល់សិស្សានុសិស្ស ទាំងអស់ត្រូវជៀសឲ្យឆ្ងាយសកម្មភាពល្មើសមួយចំនួន ជាពិសេសគ្រឿងញៀនដែលជាមេរោគបំផ្លាញជាតិ និងសង្គមយ៉ាងធ្ងន់ធ្ងរ៕