(ភ្នំពេញ)៖ សណ្ឋាគារ សោមាទេវី អង្គរ រីសត និងស្ប៉ា(Hotel Somadevi Angkor Resort & Spa) មានទីតាំងស្ថិតនៅជាប់មហាវិថីស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំក្រុងសៀមរាបខេត្តសៀមរាប។ បើសិនជាភ្ញៀវទេសចរធ្វើដំណើរដោយថ្មើរជើងត្រឹមតែប្រាំនាទីពួកគាត់នឹងដល់ផ្សាររាត្រី ផប់ស្រ្ទីត (Pub Street) ផ្សារទំនើប ធនាគារ និងទីតាំងអគារពាណិជ្ជកម្មផ្សេងៗច្រើនទៀត។សណ្ឋាគារនេះសាងសង់លើផ្ទៃក្រឡាដីជាផ្លូវការទំហំ១៥,៤៦១.00 ម៉ែត្រការេដោយមានផ្លូវកៅស៊ូព័ទ្ធជុំវិញទាំងបួនទិសព្រមទាំងមានច្រកចេញចូលបួនសំរាប់ភ្ញៀវទេសចរនិងច្រកចេញចូលពីរផ្សេងទៀតសំរាប់បុគ្គលិកសណ្ឋាគារ។
សណ្ឋាគារមានជណ្តើរយន្តបីគ្រឿងនិងជណ្តើរជើងបីព្រមទាំងមានអាងហែលទឹកទំហំទទឹង១៥.០០ម និងបណ្តោយ៣០.០០ម ដែលស្ថិតនៅក្រោមកាំរស្មីព្រះអាទិត្យតាំងពីពេលព្រឹករហូតដល់ល្ងាច។ជាទូទៅតាមក្បួនពេទ្យកាំរស្មីព្រះអាទិត្យមានតួនាទីសំលាប់មេរោគគ្រប់បែបយ៉ាងនៅក្នុងទឹកដែលភ្ញៀវទេសចរមុជនិងហែល។ សណ្ឋាគារ មានដើមឈើច្រើនប្រភេទពណ៌បៃតងខៀវស្រងាត់ ផ្កាចំរុះច្រើនពណ៌ដុះព័ទ្ធជុំវិញធ្វើឲ្យមានភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចង់ថតរូបជាមួយទុកជាអនុស្សាវរីយ៍ នៅក្នុងបរិវេណសណ្ឋាគារទាំងមូល ព្រមទាំងធ្វើឲ្យមានភាពស្រស់ស្រាយជាមួយសួនផ្កាដែលមានការថែទាំបានយ៉ាងស្អាតល្អប្រណីត។
ការស្នាក់នៅរបស់ភ្ញៀវទេសចរប្រកបដោយផាសុកភាព ខ្យល់អាកាសល្អបរិសុទ្ធដោយគ្មានភាពរំខានសំលេងពីសំណាក់ រថយន្ត គ្មានផ្សែង គ្មានធូលី (non air-pollution)។ ក្រៅអំពីការផ្តល់សេវាកម្មរួសរាយរាក់ទាក់រហ័សទាន់ចិត្តសណ្ឋាគារនេះផ្តោតទៅលើសន្តិសុខសុវត្ថិភាពគួរជាទីកក់ក្តៅរបស់ភ្ញៀវ ដែលបានចូលមកស្នាក់នៅព្រមទាំងមានទីធ្លាចតរថយន្តធំទូលាយទៀតផង។
មួយវិញទៀត សណ្ឋាគារ សោមាទេវី អង្គរ ប៊ូទិក & រីសត (Hotel Somadevi Angkor Boutique & Resort) ដែលជាសណ្ឋាគារបុត្រសម្ព័ន្ធ (Sister Hotel)ទើបបើកធ្វើអាជីវកម្មនាពេលថ្មីៗនេះដែលមានទីតាំងស្ថិតនៅខាងកើតក្នុងបរិវេណរួមគ្នាជាប់ជាមួយ សណ្ឋាគារ សោមាទេវី អង្គរ រីសត & ស្ប៉ា ដែលបានសាងសង់ឡើងដោយស្ថាបត្យករនិងវិស្វករជនជាតិបារាំងរបស់ក្រុមហ៊ុនASMA ។
សណ្ឋាគារដ៏ប្រណីតមួយនេះ មានជណ្តើរយន្តទំនើបបីនិងជណ្តើរជើងប្រាំបួន។ក្នុងចំនោមជណ្តើរជើងទាំងប្រាំបួនមានជណ្តើរជើងអាកាសមួយគួរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ ជណ្តើរជើងទាំងប្រាំបួននេះធ្វើឡើងក្នុងគោលបំណងការពារនូវហានិភ័យគ្រប់បែបយ៉ាងដែលកើតមានឡើងជាយថាហេតុ។ សណ្ឋាគារនេះសាងសង់ឡើងដោយមានអាងហែលទឹកជាទឹកប្រៃ (Salt-Water)នៅជាន់ទី១មានទំហំទទឹង១១.០០ម និងបណ្តោយ២៥.៣០ម ស្ថិតនៅចំនុចកណ្តាលនៃអគារទាំងសងខាងព្រមទាំងស្ថិតនៅក្រោមកាំរស្មីព្រះអាទិត្យតាំងពីព្រឹករហូតដល់ល្ងាចដូចអាងហែលទឹកនៅសណ្ឋាគារ សោមាទេវី អង្គរ រីសត & ស្ប៉ា ដែរ។
សណ្ឋាគារ សោមាទេវី អង្គរ រីសត & ស្ប៉ា និង សណ្ឋាគារ សោមាទេវី អង្គរ ប៊ូទិក & រីសត យើងខ្ញុំត្រូវបានសាងសង់ឡើងដោយវិនិយោគិនក្នុងស្រុក (Local Investors) រួមជាមួយនឹងមោទនភាពជាតិខ្មែរដោយសណ្ឋាគារទាំងពីរនេះមានបុគ្គលិកតាំងពីថ្នាក់អ្នកចាត់ការទូទៅ (General Manager) រហូតដល់បុគ្គលិកថែសួនច្បារសុទ្ធតែជាជនជាតិខ្មែរទាំងអស់ក្នុងន័យនៃមនសិការជាតិដើម្បីជួយអប់រំបណ្តុះបណ្ដាលធនធានកូនខ្មែរដែលត្រូវនឹងពាក្យស្លោកថា «ខ្មែរជួយខ្មែរ»។
ក្នុងឆ្នាំ២០១០- ២០១១ សណ្ឋាគារ សោមាទេវី អង្គរ រីសត & ស្ប៉ា យើងខ្ញុំបានជាប់ចំណាត់ថ្នាក់ស្តង់ដារទេសចរណ៍សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard) ម្តងរួចមកហើយ។ឆ្នាំ២០១៦នេះ សណ្ឋាគារយើងខ្ញុំបានទទួលរង្វាន់ជាលើកទីពីរនូវស្តង់ដារទេសចរណ៍សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard) ២០១៦-២០១៨។
លោកឧកញ៉ា គុជលីណា នាយករងក្រុមហ៊ុន និងជាប្រធានផ្នែកលក់&ទីផ្សារនិង លោក ជ័យ ស៊ីថា នាយកចាត់ការទូទៅសណ្ឋាគារតំណាងឲ្យ លោកឧកញ៉ា ខែក លាង និងលោកស្រី លី ស៊ីវឆែ ដែលជាម្ចាស់ សណ្ឋាគារ សោមាទេវី អង្គរ រីសត &ស្ប៉ា និងសណ្ឋាគារ សោមាទេវី អង្គរ ប៊ូទិក & រីសតក្នុងការទទួលរង្វាន់ដោយមាន លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមក្នុងព្រឹត្តិការណ៍ផ្តល់រង្វាន់សណ្ឋាគារបៃតងផងដែរនាវេទិកាទេសចរណ៍អាស៊ានលើកទី៣៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
ការផ្ដល់រង្វាន់ជូនសណ្ឋាគារយើងខ្ញុំ គឺជាការលើកទឹកចិត្តដែលធ្វើអោយយើងខ្ញុំទាំងអស់គ្នារឹតតែបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាបន្តទៅទៀត។នាពេលអនាគត សណ្ឋាគារ សោមាទេវី អង្គរ រីសត & ស្ប៉ា និងសណ្ឋាគារ សោមាទេវី អង្គរ ប៊ូទិក &រីសត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនKHEK LEANG CO., LTD.; យើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងប្តេជ្ញាអស់ពីកំលាំងកាយចិត្តដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យ «នៅឆ្នាំ២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពផ្តល់នូវបទពិសោធន៍ដ៏វិសេសប្រកបដោយភាពសំបូរបែប និងដោយឈរលើគោលការណ៍ការទទួលខុសត្រូវនិរន្តរភាព និងគ្រប់ជ្រុងជ្រោយជាមួយនឹង ការអភិវឌ្ឍន៍ទេសចរណ៍ដែលមានតុល្យភាពរួមចំណែកក្នុងការលើកកំពស់សុខមាលភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋអាស៊ាន»៕
First Award 2010-2011
Second Award 2016-2018
Hotel Somadevi Angkor Resort & Spa: Front View
Hotel Somadevi Angkor Resort & Spa: Swimming Pool
Hotel Somadevi Angkor Boutique & Resort: Front View
Hotel Somadevi Angkor Boutique & Resort: Swimming Pool at First Floor
VP & DOSM (Left) and Dr. Thong Khon Minister of Tourism of Cambodia
Cambodia Hotels received ASEAN Green Hotel Standard award
GM (Left), VP & DOSM (Right) of Hotel Somadevi Angkor Resort & Spa