(តាកែវ)៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញា ឆ្នាំ២០២០២នេះ អភិបាលខេត្តតាកែវលោក អ៊ូច ភា បានណែនាំដល់ មន្ទីរធម្មការ មន្ទីរសុខាភិបាល ត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយក៏ដូចជាអប់រំទៅដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយរក្សាគន្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស លាងដៃនិងអាកុល នៅក្នុងអំឡុងដែលពួកគាត់មកចូលរួមពិធីកាន់បិណ្ឌនឹងភ្ជុំបិណ្ឌតាមទីវត្តអារាមនានា។
លោកអភិបាលខេត្តបានបន្តថា នៅក្នុងកំឡុងពេលកាន់បិណ្ឌនឹងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ បងប្អូនប្រជាពុទ្ធបរិស័ទ្ធ គ្រប់ទិសទីនឹងមកជួបជុំគ្នា ចូលរួមកាន់បិណ្ឌនឹងបោះបាយបិណ្ឌគ្រប់ទីវត្តអារាម ដូច្នោះមន្ទីរពាក់ព័ន្ធ និងអាជ្ញាធក្រុងស្រុកទាំងអស់ត្រូវផ្សព្វផ្សាយណែនាំដល់គ្រប់វត្តអារាម ត្រូវដាក់អាកុល នឹងសាប៊ូសម្រាប់លាងដៃឲ្យបងប្អូនពុទ្ធបរិស័ទ្ធលាងដៃ អោយបានត្រឹមត្រូវ ពិសេសបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមកកាន់បិណ្ឌ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ពាក់ម៉ាស រក្សាគន្លាតសុវត្ថិភាព នឹងអនុវត្តអោយបានត្រឹមត្រូតាមការណែនាំរបស់ក្រសួងសុខាភិបាល។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្តតាកែវ អ៊ូច ភា បានណែនាំដល់កំលាំងសមត្ថកិច្ចទូទាំងខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យកាន់បិណ្យនេះឲ្យបានល្អប្រសើរ និងត្រូវធ្វើការទប់ស្កាត់ឲ្យបានរាល់បទល្មើសដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕