(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចុះ សុខទុក្ខ លោកស្រីវរសេនីយ៍ឯក ជេន សុគន្ធា អនុប្រធាននាយកដ្ឋាននៅគេហដ្ឋាន ដែលទើបនឹងចេញពីមន្ទីរពេទ្យ បន្ទាប់ ពីបានធ្វើការវះកាត់ដុំសាច់ដុះក្នុងពោះវៀន។ នាឱកាសនោះលោកប្រធាននាយកដ្ឋាន បានសួរសុខទុក្ខ និងលើកទឹកចិត្តឲ្យខិតខំថែទាំជំងឺឆាប់ជាសះស្បើយ និងបាននាំយកនូវថវិកាចំនួន១លានរៀល និងសម្ភារមួយចំនួន ជូនលោកស្រី ដើម្បីជួយសម្រាលថ្លៃព្យាបាលជំងឺ និងថ្នាំពេទ្យ។
សកម្មភាពទាំងនេះបានបង្ហាញពីវប្បធម៌ ចែករំលែករបស់ប្រជាពលរដ្ឋខ្មែរ តែងតែជួយគ្នាក្នុងគ្រាលំបាក និងបានឆ្លុះបញ្ចាំងសកម្មភាពតែងតែ យកចិត្តទុក្ខដាក់របស់លោកប្រធាននាយកដ្ឋាន។
គួររំលឹកថា ក្នុងរយះពេលមួយខែនេះ គឺជាលើកទី០២ ដែលលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខមន្រ្តីរបស់ខ្លួន ដែលកាលពីពេលថ្មីៗនេះ លោកបានចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ដួង វុឌ្ឍីធន ប្រធានការិយាល័យបុគ្គល ដែលវះកាត់ដុំសាច់នៅជាប់ពោះវៀន៕