(ភ្នំពេញ)៖ ការិយាល័យមេធាវី ប៊ី អឹម ស៉ី លីហ្គល នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីបំភ្លឺជាសាធារណៈមួយបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ មិនមែនជាជនជាតិចិននោះទេ គឺជាជនជាតិខ្មែរពិតប្រាកដ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយលោកក៏មិនចេះនិយាយ ឬសរសេរចិនអ្វីបន្ដិចនោះឡើយ ព្រមទាំងពុំមានតួនាទីជាអភិបាលក្រុមហ៊ុនអ្វីនោះទេ។
អង្គភាពព័ត៌មាន Fresh News សុំមិនធ្វើអត្ថាធិប្បាយ, ដោយសូមចុះផ្សាយសេចក្ដីបំភ្លឺទាំងស្រុងរបស់មេធាវីរបស់ឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ៖