(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានបញ្ជាទៅកាន់កងកម្លាំងយោធា ឲ្យត្រៀមខ្លួនដើម្បីកម្ទេចមីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីមានសេចក្ដី រាយការណ៍ព្រមានថា កូរ៉េខាងជើងត្រៀមនឹងបាញ់សាកល្បងមីស៊ីលជាថ្មីម្ដងទៀតនៅសប្ដាហ៍ក្រោយ នេះបើយោងតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៩ ខែមករា។
សារព័ត៌មាន Nikkei និង Kyodo News បានចេញផ្សាយថា លោក Gen Nakatani រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានបញ្ជាទៅកាន់ យោធាឲ្យត្រៀមខ្លូនរួចជាច្រើន ព្រោះរដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងបាញ់សាកល្បងមីស៊ីលឆាប់ៗនេះ ក៏ប៉ុន្តែអ្នកនាំពាក្យរបស់ក្រសួង ការពារជាតិជប៉ុន បានច្រានចោលព័ត៌មាននេះ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សារព័ត៌មានជប៉ុនបានចេញផ្សាយថា កូរ៉េខាងជើង បាននិងកំពុងតែរៀបចំបាញ់ សាកល្បងមីស៊ីលម្ដងទៀតនៅសប្ដាហ៍ក្រោយ ដែលការបាញ់សាកល្បងនេះ ត្រូវបានធ្វើឡើងក្រោយពេលបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន ដោយជោគជ័យកាលពីថ្ងៃទី០៦ ខែមករា៕