(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ៣៣ករណី ក្នុងនោះ ករណីប្រើប្រាស់១៧ករណី, ជួញដូរ១៦ករណី និងឃាត់ខ្លួនជនសង្ស័យ ៧៣នាក់។
របាយការណ៍ បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧,៣១៤ ឃាត់មនុស្ស១៥,៥៩៤នាក់ (ស្រី៩១០នាក់)៕