(ភ្នំពេញ)៖ នៅថ្ងៃនេះ Facebook សម្តេចតេជោ ហ៊ុន សែន បានឈានឡើងដល់លំដាប់មេដឹកនាំនយោបាយពិភពលោក ដែលមានប្រជាពលរដ្ឋចូលចិត្ត និងគោរពស្រឡាញ់គាំទ្រខ្លាំងបំផុត។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ២៖៣០នាទីរសៀល គឺ Facebook Page សម្តេចតេជោ បានឈានឡើងលំដាប់ទី៤ ជាបណ្តាញទំនាក់ទំនង Facebook ដែលមានប្រជាពលរដ្ឋគាំទ្រច្រើនបំផុត។
នៅម៉ោងនេះ គឺ Facebook សម្តេចតេជោ ហ៊ុន សែន (មានអ្នកគាំទ្រ Likes 11,603) នាំមុខ លោកប្រធានាធិបតីអាមេរិក Barack Obama (មានអ្នកគាំទ្រ Likes 10,649)។
យោងតាមស្ថិតិកម្រិតពិភពលោកនេះ គឺយើងអាចវាយតម្លៃបានច្បាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាដែលមានប្រជាប្រិយ ហើយដែលមានប្រជាពលរដ្ឋគោរពស្រឡាញ់ គាំទ្រច្រើនបំផុត។ ព្រោះសម្តេច ហ៊ុន សែន គោរពស្រឡាញ់ ប្រជាពលរដ្ឋ និងយុវជនខ្មែរទូទាំងប្រទេសដោយគ្មានការរើសអើងលើជំនឿសានា ទោះបីប្រជាពលរដ្ឋមាននិន្នការនយោបាយខុសគ្នាបែបណាក៏ដោយក៏សម្តេចតេជោគោរពស្រឡាញ់ទាំងអស់៕